មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ណែនាំឱ្យកងទ័ព រក្សាទំនាក់ទំនងល្អជាមួយភាគីថៃ មិនបំពានគ្នា
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានណែនាំឱ្យកងទ័ពកម្ពុជា រក្សា The post មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ណែនាំឱ្យកងទ័ព រក្សាទំនាក់ទំនងល្អជាមួយភាគីថៃ មិនបំពានគ្នា appeared first on Kampuchea Thmey Daily.

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានណែនាំឱ្យកងទ័ពកម្ពុជា រក្សាទំនាក់ទំនងល្អជាមួយភាគីថៃ មិនបំពានគ្នា ឯរឿងព្រំដែនគឺ ទុកអោយគណកម្មការព្រំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងឱកាសនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក សាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។


ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤, ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទទួលទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ព្រមទាំងមេបញ្ជាការគ្រប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានសម្តែងការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ដែលបានអញ្ជើញមកត្រួតពិនិត្យការងារ និងសាកសួរសុខទុក្ខ បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន នាឱកាសនេះ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានក្នុងរយៈពេលកន្លងមក ដែលបានខិតខំបំពេញការងារ ការពារភូមិសាស្ត្រទទួលខុសត្រូវ និងបានដាក់ចេញទិសដៅការងារយុទ្ធសាស្រ្តមួយចំនួន សម្រាប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកប ដោយភាពពេញលេញ ច្បាស់លាស់ ស្ថាពរ និងរឹងមាំ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងប្រតិភូក៏បានអញ្ជើញទស្សនា និងសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងឈរជើងការពារនៅបង្គោលសីម៉ាលេខ១ និងលើប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, ប្រាសាទតាក្របី ព្រមទាំងបានមានប្រសាសន៍ណែនាំឲ្យរក្សាទំនាក់ទំនងល្អជាមួយភាគីថៃ មិនបំពានគ្នា ឯរឿងព្រំដែនគឺ ទុកអោយគណកម្មការព្រំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ។



The post មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ណែនាំឱ្យកងទ័ព រក្សាទំនាក់ទំនងល្អជាមួយភាគីថៃ មិនបំពានគ្នា appeared first on Kampuchea Thmey Daily.