មន្ទីរសាធារណការ​ខេត្ត​ព្រះវិហារ​បាននឹង​កំពុងជួសជុលផ្លូវខេត្តលេខ២៦២៧ ជាង១០គីឡូម៉ែត្រ

កំណាត់ផ្លូវខេត្តលេខ២៦២៧ ប្រវែងជាង១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ត្រូវ​បាន​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ The post មន្ទីរសាធារណការ​ខេត្ត​ព្រះវិហារ​បាននឹង​កំពុងជួសជុលផ្លូវខេត្តលេខ២៦២៧ ជាង១០គីឡូម៉ែត្រ appeared first on Kampuchea Thmey Daily.

មន្ទីរសាធារណការ​ខេត្ត​ព្រះវិហារ​បាននឹង​កំពុងជួសជុលផ្លូវខេត្តលេខ២៦២៧ ជាង១០គីឡូម៉ែត្រ

កំណាត់ផ្លូវខេត្តលេខ២៦២៧ ប្រវែងជាង១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ត្រូវ​បាន​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងធ្វើការជួសជុលថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានឱ្យដឹង​នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះថា ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពកៀរសម្រួលផ្លូវក្រាលដីល្បាយថ្ម លើកំណាត់ ផ្លូវខេត្តលេខ២៦២៧ ដែលមានប្រវែង ១៣.៨គីឡូម៉ែត្រ ស្ថិតក្នុង ឃុំ ស្រអែម ស្រុក ជាំក្សាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលនានារបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរ ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើកំណាត់ផ្លូវខាងលើ ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕

ដោយ ៖ ស្រីរ័ត្ន

The post មន្ទីរសាធារណការ​ខេត្ត​ព្រះវិហារ​បាននឹង​កំពុងជួសជុលផ្លូវខេត្តលេខ២៦២៧ ជាង១០គីឡូម៉ែត្រ appeared first on Kampuchea Thmey Daily.