ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

អ្នកទេសចររុស្ស៊ី ៧នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានបរិភោគផ្លែឈើព្រៃនៅក្នុងឧទ្យានមួយក្នុងខេត្តSurat Thaniភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអាទិត្យ... The post ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ appeared first on Kampuchea Thmey Daily.

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

អ្នកទេសចររុស្ស៊ី៧នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានបរិភោគផ្លែឈើព្រៃនៅក្នុងឧទ្យានមួយក្នុងខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី០៥ខែឧសភា។

បើតាមក្រុមសង្គ្រោះ Bantakhun-Phanom ខេត្ត Surat Thaniបានទទួលដំណឹងនៅម៉ោង ១ៈ៣៣ រសៀលថ្ងៃអាទិត្យ( ម៉ោងក្នុងស្រុក) ថាក្រុមអ្នកទេសចររុស្ស៊ី ៧ នាក់បានធ្លាក់ខ្លួនឈឺនៅក្នុងឧទ្យាន Khao Na Nai Luang Dharma ក្នុងស្រុក Phanom ខេត្ត Surat Thani។ ក្នុងចំណោមអ្នកទេសចរទាំង៧នាក់ មាន ៥ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ក្នុងនោះអ្នកទេសចរបួន​នាក់ត្រូវបានបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ Phanom ។ ពីរនាក់ក្នុងចំណោមពួកគេមានអាការៈចេញទឹកមាត់ច្រើន ហើយពីរនាក់ទៀតក្អួតខ្លាំង។ អ្នក​ទេសចរ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​Bantakhun ដោយ​ឈឺ​ដើម​ទ្រូង និង​ក្អួត​ខ្លាំងពេក។

បើតាមប៉ូលិស ក្រុមអ្នកទេសចរជនជាតិរុស្សីទាំងនេះបានមកដល់តាមរថយន្តជួលពី Khao Lak ខេត្ត Phanngga ។ ក្នុង​អំឡុង​ពេល​ទៅ​លេង​ឧទ្យាន Khao Na Nai Luang Dharma អ្នកទេសចរបាន​ញ៉ាំ​ផ្លែឈើ​ព្រៃដែលគេហៅថា«Phol Sam Klur » ហើយក៏ចាប់ផ្ដើមមានអាការៈឈឺបែបនេះ។ មន្ត្រីសុខាភិបាលក្នុងតំបន់កំពុងពិនិត្យសារធាតុពុលនៅក្នុងខ្លួនរបស់ពួកគេ និងតាមដានសុខភាពយ៉ាងដិតដល់៕

(រូបភាព៖ Khaosod English )
(រូបភាព៖ Khaosod English )

អត្ថបទ៖ ប៊ុន សុភាព


.

The post ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ appeared first on Kampuchea Thmey Daily.