ភ្ញៀវទេសចរប្រមាណ១ពាន់នាក់បានធ្វើដំណើរឆ្លងកាត់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុក្នុង១ថ្ងៃ
ប្រធានសមាគមកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្របានលើកឡើងថា ចាប់តាំងពីការដាក់ឱ្យដំណើការ The post ភ្ញៀវទេសចរប្រមាណ១ពាន់នាក់បានធ្វើដំណើរឆ្លងកាត់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុក្នុង១ថ្ងៃ appeared first on Kampuchea Thmey Daily.

ប្រធានសមាគមកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្របានលើកឡើងថា ចាប់តាំងពីការដាក់ឱ្យដំណើការ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ មានភ្ញៀវធ្វើដំណើរទៅបណ្តាកោះនានាចំនួនប្រមាណ១ពាន់នាក់គិតជាមធ្យមក្នុងមួយថ្ងៃ។

ការលើកឡើងអ្នកឧកញ៉ា ទៀ វិចិត្រធ្វើឡើងក្នុងឪកាសពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន GTVC Import Export របស់អ្នកឧកញ៉ា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វីក (PATA Cambodia Chapte) កាលពីថ្ងៃទី១៤ ខែមីនានៅខេត្តព្រះសីហនុ។
អ្នកឧកញ៉ាបានថ្លែងថា៖«សម្រាប់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុត្រូវបានដាក់ឱ្យដំណើការជាផ្លូវការតាំងពីឆ្នា២០២៣ មកដល់បច្ចុប្បន្ន ដែលក្រុមហ៊ុន G.T.V.C បានទទួលសិទ្ធិវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ លើផ្ទៃដីប្រាមាណ ២២០០០ ម៉ែត្រការ៉េ។

«កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុរបស់យើងមានសមត្ថភាពទទួលអូបរ័ទេសចរណ៍តូចធំចេញនិងចូលម្តង២០គ្រឿងក្នុងពេលតែមួយ និងមានក្រុមហ៊ុនអូបរ័ចំនួន២១ជាសមាជិករបស់សមាគមន៍ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដោយក្នុងនោះខ្ញុំត្រូវបានបោះឆ្នោជ្រើសតាំងជាប្រធាសមាគម»។ នេះបើយោងតាមអ្នកឧកញ៉ា។
លោក ហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលទើបចូលកាន់តំណែងប្រមាណ៦ខែ បានលើកឡើងថា ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេចរ លោកបានដាក់ចេញសសរស្តម្ភ៦ដែលជាផែនទីចង្អុលផ្លូវ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីធ្វើឡើងក្នុងឪកាសដែលលោកអញ្ជើញជាអធិបតីភាពនៃពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន GTVC Import Export និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វីក (PATA Cambodia Chapte) កាលពីថ្ងៃទី១៤ ខែមីនានៅខេត្តព្រះសីហនុ។
លោក ហួត ហាក់បានថ្លែងថា៖«ក្នុងនាមតំណាងរដ្ឋាភិបាលមកពីវិស័យទេសចរណ៍ ខ្ញុំពិតជាសាទរចំពោះកិច្ចសហការរវាងក្រុមហ៊ុន GTVC និង សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វីក ក្នុងការទាក់ទាញ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍របស់យើងទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះដែរ ការវិនិយោគពីវិស័យឯកជនដែលជាតួអង្គដ៏សំខាន់ក្នុងការបម្រើវិស័យនេះឱ្យកាន់តែរស់រវើក»។

អ្នកឧកញ៉ាបានគូសបញ្ជាក់ទៀតថា នៅក្នុងកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ មានសេវាទ្រទ្រង់ជាច្រើនរួមមានហាងកាហ្វេអាម៉ាហ្សូន ហាង 7-Elevn ម៉ាស៊ីន ATM អាហារដ្ឋាន ចំណតរថយន្ត ចំណតអង្គុយរង់ចាំ ហាងលក់សម្លៀកបំពាក់ បន្ទប់ទឹកសាធារណៈ សេវាសន្តិសុខ២៤ម៉ោង និងការិយាល័យក្រុមហ៊ុនផ្សេងៗជាង២០។

បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ សម្រាប់ក្រុមហ៊ុនអូបរ័ល្បឿនលឿន (GTVC Speedboat Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ បានចាប់ផ្តើមដំណើការសេវាកម្មក្នុងឆ្នាំ២០១៦ ដែលមានតែអូបរ័តែ២គ្រឿងប៉ុណ្ណោះ។ គិតមដល់បច្ចុប្បន្ន ក្រុមហ៊ុន មានអូបរ័រហូតដល់២៦គ្រឿង និងយ៉ាតប្រណិត ១គ្រឿង សរុបប្រមាណ៨៧៨កៅអី។
អ្នកឧកញ៉ាបានថ្លែងបន្តទៀតថា៖« ក្រុមហ៊ុនក៏កំពុងសិក្សានាំចូលទុកប្រណិតធំៗមួយចំនួនទៀតផងដែរ ដោយក្រុមហ៊ុនមានផែនការក្នុងការដឹកជញ្ជូន»៕

The post ភ្ញៀវទេសចរប្រមាណ១ពាន់នាក់បានធ្វើដំណើរឆ្លងកាត់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុក្នុង១ថ្ងៃ appeared first on Kampuchea Thmey Daily.