ពេជ្រ​ សឹង្ហៈ៖​ តាម​ខ្ញុំ​មើល​បង​ បឺត​ សង្ឃឹម​ គាត់​ប្រហែស​បន្តិច​គាត់​ដក​ហើយ​អត់​លើក​ដៃ​បាំង​

ជើង​ខ្លាំង​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ពេជ្រ​ សឹង្ហៈ​ មើល​ឃើញ​ថា​ថ្ងៃ​រៀមច្បង​ បឺត​ សង្ឃឹម​ សន្លប់ The post ពេជ្រ​ សឹង្ហៈ៖​ តាម​ខ្ញុំ​មើល​បង​ បឺត​ សង្ឃឹម​ គាត់​ប្រហែស​បន្តិច​គាត់​ដក​ហើយ​អត់​លើក​ដៃ​បាំង​ appeared first on Kampuchea Thmey Daily.

ពេជ្រ​ សឹង្ហៈ៖​ តាម​ខ្ញុំ​មើល​បង​ បឺត​ សង្ឃឹម​ គាត់​ប្រហែស​បន្តិច​គាត់​ដក​ហើយ​អត់​លើក​ដៃ​បាំង​

ជើង​ខ្លាំង​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ពេជ្រ​ សឹង្ហៈ​ មើល​ឃើញ​ថា​ថ្ងៃ​រៀមច្បង​ បឺត​ សង្ឃឹម​ សន្លប់​នោះ​ដោយ​សារ​ប្រហែស​បន្តិច​នៅ​ពេល​ដក​ខ្លួន​ថយ​គេច​ពី​កណ្ដាប់ដៃ​របស់​កីឡាករ​ រុស្ស៊ី​ អាស្លាន់ប្លេក ហ្សុីលរីវ​ រួច​ភ្លេច​លើក​ដៃ​បាំង​ជាមួយ​នាំ​ឲ្យ​ចូល​មួយដៃ​ឆ្វេង​ពេញ។​

ពេជ្រ សឹង្ហៈ (ក្រហម)

សឹង្ហៈ​ បាន​ឲ្យ​ដឹង​ថា​ អាវុធ​របស់​កីឡាករ​ រុស្ស៊ី​ អាស្លាន់ប្លេក ហ្សុីលរីវ​ មិន​សូវ​ល្អ​ខ្លាំង​ណាស់​ណា​ទេ​ ប៉ុន្តែ​រៀមច្បង​ បឺត​ សង្ឃឹម​ ប្រហែស​ខ្លួន​ឯង​​ទេ​ពេល​នោះ។​ ពោល​ពេល​ សង្ឃឹម​ ដក​ខ្លួន​ថយ​គេច​នោះ​ប្រហែស​មិន​បាន​លើក​ដៃ​មក​បាំង​ជា​មួយ​ទើប​ចូលដៃ​របស់​ រុស្ស៊ី​ តែ​ម្ដង។​

បឺត សង្ឃឹម (ក្រហម) រូបភាព​ផេក​ Hang Meas kunkhmer

កូន​សិស្ស​គ្រូ​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​ថា​ មិន​អី​ទេ​ត្រឹម​កីឡាករ​ រុស្ស៊ី​ ម្នាក់​នេះ​នៅ​កម្ពុជា​មាន​គីឡូ​ ៥៩-៦០​ នេះ​ច្រើន​ប៉ះ​នរណា​ក៏​បាន​ដែរ។​ ឆ្លើយ​តប​ និង​សំនួរ​របស់​កម្ពុជា​ថ្មី​ «សឹង្ហៈ​ យល់​ថា​កីឡាករ​រុស្ស៊ី​ គួរ​ប៉ះ​កីឡាករ​ខ្មែរ​រូប​ណា​ជា​មួយ​អ្នក​លេង​កណ្ដាប់ដៃ​បែប​នេះ» សឹង្ហៈ​ ចុច​យក​កូន​សិស្ស​លោក​ ធន់​ សុភា​ ដែល​ទើប​ឡើង​ជើង​គឺ​ ធន់​ ម៉េងហុង​ ដែល​ខ្លួន​សង្កេត​ឃើញ​ថា​កំពុង​ឡើង​ និង​ជា​កីឡាករ​ល្អ​ដៃ​ ចូលចិត្ត​វាយ​ដៃ​ដូច​គ្នា។​

បឺត សង្ឃឹម (ក្រហម) រូបភាព​ផេក​ Hang Meas kunkhmer

បញ្ជាក់​ដែរ​ថា​ ជើង​ខ្លាំង​របស់​កម្ពុជា​ បឺត​ សង្ឃឹម​ ថា​ត្រូវ​បាន​សន្លប់​ក្នុង​ទឹក​ទី៣​ ក្រោយ​កណ្ដាប់ដៃ​កីឡាករ​រុស្ស៊ី​ អាស្លាន់ប្លេក ហ្សុីលរីវ ក្នុង​ជំនួប​ការពារ​ខ្សែក្រវាត់​​ X TREME​ របស់​សង្វៀន​ហង្សមាស។​ បឺត​ សង្ឃឹម​ ជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ និង​មហាជន​ចាត់ទុក​ជា​កំពូល​អ្នក​វាយ​ក្បាច់​ រួម​ទាំង​កម្រ​ចាញ់​ ឬ​សន្លប់​ណាស់​អំឡុង​ ៤-៥​ឆ្នាំ​មក​នេះ៕​

The post ពេជ្រ​ សឹង្ហៈ៖​ តាម​ខ្ញុំ​មើល​បង​ បឺត​ សង្ឃឹម​ គាត់​ប្រហែស​បន្តិច​គាត់​ដក​ហើយ​អត់​លើក​ដៃ​បាំង​ appeared first on Kampuchea Thmey Daily.