ភ្ញៀវទេសចរចម្រុះជាតិសាសន៍ សម្រុកទៅទស្សនាអង្គរវត្ត នៅចំថ្ងៃទី១ នៃពិធីបុណ្យអុំទូក

ព្រះរាជពិធីបុណ្យអុំទូក បានបើកជាផ្លូវការនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា.. The post ភ្ញៀវទេសចរចម្រុះជាតិសាសន៍ សម្រុកទៅទស្សនាអង្គរវត្ត នៅចំថ្ងៃទី១ នៃពិធីបុណ្យអុំទូក appeared first on Kampuchea Thmey Daily.

ភ្ញៀវទេសចរចម្រុះជាតិសាសន៍ សម្រុកទៅទស្សនាអង្គរវត្ត នៅចំថ្ងៃទី១ នៃពិធីបុណ្យអុំទូក

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ​ព្រះខែ នៅខេត្តសៀម​រាបក៏មានរៀបពិធីនេះរយៈពេលពីរថ្ងៃ និងមានបន្ថែមកម្មវិធីអុំទូកលក្ខណៈមិត្តភាពរវាងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្តសៀមរាប ជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរស្ថាប័ននានា ព្រមទាំងកម្មវិធីកម្សាន្តរបស់​ ស.ស.យក ដែលសរុបមានរយៈពេល៤ថ្ងៃពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រះរាជពិធីបុណ្យអុំទូក បានបើកជាផ្លូវការនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកាស្ទឹងសៀមរាប ក្រោមអធិបតីភាពលោក លី សំរិទ្ឋប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានថ្លែងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តដាក់ខ្ពស់លើបណ្តាវិស័យទេសចរណ៍ក្នុងខេត្ត ក្នុងនោះតាមរយៈការដាក់ចេញកម្មវិធីពិសេស “ទស្សនាសៀមរាបឆ្នាំ២០២៤” ដែលធ្វើឱ្យខេត្តសៀមរាប មានព្រឹត្តិការណ៍ជាតិ អន្តរជាតិធំៗជាច្រើន តួយ៉ាងដូចជាពិធីបុណ្យទន្លេ សៀមរាបសង្រ្កាន្ត កម្ពុជាបំបែក​ឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» នៅមុខប្រាសាទអង្គរវត្ត សហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ការតាំងពិពណ៌អាហារ កម្មវិធីវេចអន្សមភ្ជុំបិណ្ឌ កម្មវិធី “ស្នាមញញឹមនៃកម្ពុជា”លើកទី២ និងកិច្ចប្រជុំធំៗទាំងថ្នាក់ជាតិ អន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗទៀត។

ដោយឡែកនៅខែឆ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ ខេត្តក៏មានព្រឹត្តិការណ៍ជាច្រើន ដូចជាកម្មវិធីបង្ហោះខ្លែងឯក ការរត់ពាក់កណ្តាលម៉ារ៉ា​តុង ការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ព្រមទាំងកម្មវិធីផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាខេត្តសៀមរាប ក៏ដូចជាការបង្កើនសេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។

លោកអភិបាលខេត្តបានបន្តថា ដើម្បីរួមចំណែក ក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាប តែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃ១៤ និងថ្ងៃ១៥កើត ខែកត្តិកជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ គឿនវេត

The post ភ្ញៀវទេសចរចម្រុះជាតិសាសន៍ សម្រុកទៅទស្សនាអង្គរវត្ត នៅចំថ្ងៃទី១ នៃពិធីបុណ្យអុំទូក appeared first on Kampuchea Thmey Daily.