ព្រឹល​ធ្លាក់​ខ្លាំង​ពេក​នៅ​កូរ៉េ​ខាង​ត្បូងរហូតដល់មានការប្រកាស​អាសន្ន

ព្រឹលធ្លាក់ខ្លាំង និងភ្លៀងត្រូវបានព្យាករណ៍ថានឹងប៉ះពាល់ដល់ផ្នែកជាច្រើននៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទនេះក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ... The post ព្រឹល​ធ្លាក់​ខ្លាំង​ពេក​នៅ​កូរ៉េ​ខាង​ត្បូងរហូតដល់មានការប្រកាស​អាសន្ន appeared first on Kampuchea Thmey Daily.

ព្រឹល​ធ្លាក់​ខ្លាំង​ពេក​នៅ​កូរ៉េ​ខាង​ត្បូងរហូតដល់មានការប្រកាស​អាសន្ន

ព្រឹលធ្លាក់ខ្លាំង និងភ្លៀង ត្រូវបានព្យាករណ៍ថា នឹងប៉ះពាល់ដល់តំបន់ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងអំឡុងពេលថ្ងៃ​ឈប់​​សម្រាកបុណ្យចូលឆ្នាំថ្មី ជំរុញឱ្យអាជ្ញាធរបង្កើនការជូនដំណឹងអំពីអាកាសធាតុនិងត្រៀមខ្លួនសម្រាប់ការរំខានដែល​អាចកើតមាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Yonhab។

(រូបភាព៖​ Yonhab)

ថ្ងៃឈប់​សម្រាក​បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ត្រូវបានពន្យារពេលដល់ទៅ៦ថ្ងៃរហូត​​ដល់​ថ្ងៃព្រហស្បតិ៍​​​ជំនួស​វិញ​ បន្ទាប់ពីរដ្ឋាភិបាលបានកំណត់ថ្ងៃចន្ទជាថ្ងៃឈប់សម្រាកជាតិបណ្តោះអាសន្ន។

ការធ្លាក់ព្រឹលពី១០ទៅ២០សង់ទីម៉ែត្រត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងតំបន់ធំនៃទីក្រុងសេអ៊ូល ផ្នែកខ្លះនៃខេត្ត Gyeonggi និងតំបន់ភាគខាងត្បូងនៃប្រទេសនេះនឹងបន្តរហូតដល់ថ្ងៃពុធ។ ចំណែក នៅតំបន់មួយចំនួន ដូចជាតំបន់ដីគោក និងតំបន់ភ្នំភាគខាងកើត ខេត្តGangwon ខេត្តJeolla ខាងជើង និងកោះJeju ភាគខាងត្បូង ព្រឹលធ្លាក់អាចលើសពី ៣០សង់ទីម៉ែត្រ។

អាជ្ញាធរក៏បានចេញការ​ណែនាំ​អំពី​ការ​ធ្លាក់​ព្រឹល​ត្រូវ​បាន​ចេញ​នៅ​ពេល​ដែល​មាន​ព្រិល៥សង់ទីម៉ែត្រ ឬ​ច្រើន​ជាង​នេះក្នុង​រយៈ​ពេល២៤ម៉ោងផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីទី លោក Ko Ki-dong បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ ឱ្យចល័តបុគ្គលិក និងសម្ភារៈទាំងអស់ ដើម្បីកាត់បន្ថយការខូចខាតដោយសារការធ្លាក់ព្រឹលខ្លាំងនេះ និងអនុវត្តវិធានការកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលមនុស្សរាប់លាននាក់ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេក្នុងថ្ងៃបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រទេសនេះ។

ជាការឆ្លើយតបទៅនឹងការព្យាករណ៍ រដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតទីពីរផងដែរ។ កម្មករសរុបចំនួន ៩៦៨៥នាក់ត្រូវបានកៀរគរ រួមជាមួយនឹងយានជំនិះសម្អាតព្រិលចំនួន១៤២៤ និងគ្រឿងបរិក្ខារ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងកាត់បន្ថយការរំខាននានា៕

(រូបភាព៖​ Yonhab)
(រូបភាព៖​ Yonhab)
(រូបភាព៖​ Yonhab)

អត្ថបទ៖ ប៊ុន សុភាព

The post ព្រឹល​ធ្លាក់​ខ្លាំង​ពេក​នៅ​កូរ៉េ​ខាង​ត្បូងរហូតដល់មានការប្រកាស​អាសន្ន appeared first on Kampuchea Thmey Daily.