អាមេរិកមិនទាន់មានផែនការបង្កើនកងទ័ពនៅ កោះ Greenland ទេ
សហរដ្ឋអាមេរិកមិនមានគម្រោងក្នុងការបង្កើនវត្តមានយោធារបស់ខ្លួននៅលើកោះ Greenland ទេ បន្ទាប់ពីមានការចាប់អារម្មណ៍យកកោះនេះ... The post អាមេរិកមិនទាន់មានផែនការបង្កើនកងទ័ពនៅ កោះ Greenland ទេ appeared first on Kampuchea Thmey Daily.
ក្រោយភាពតានតឹងក្នុងចំណោមមេដឹកនាំអឺរ៉ុបជុំវិញកោះGreenland ស្ថានទូតអាមេរិកនៅទីក្រុង Copenhagen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមិនមានគម្រោងក្នុងការបង្កើនវត្តមានយោធារបស់ខ្លួននៅលើកោះ នោះទេ បន្ទាប់ពីមានការចាប់អារម្មណ៍ជាថ្មីដោយប្រធានាធិបតី Donald Trump ក្នុងការទិញយកកោះនៅតំបន់អាកទិក (Arctic)។
លោក Trump ដែលចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាបាននិយាយនៅសប្តាហ៍នេះថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើកោះអាកទិកដ៏សំខាន់គឺជា «ភាពចាំបាច់» ហើយមិនបានបដិសេធការប្រើសកម្មភាពយោធាឬសេដ្ឋកិច្ចដូចជាពន្ធប្រឆាំងនឹងដាណឺម៉ាកដើម្បីធ្វើឱ្យវាកើតឡើងនោះទេ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីអ្នកនាំពាក្យស្ថានទូតអាមេរិកដែលអះអាងថា៖«មិនមានគម្រោងបង្កើនវត្តមានយោធាដែលមានបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកនៅក្នុង Greenland ទេ។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុង Copenhagen និងទីក្រុង Nuuk ដើម្បីធានាបាននូវសំណើណាមួយឆ្លើយតបនឹងតម្រូវការសន្តិសុខរួមរបស់យើង។»
នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បាននិយាយកាលពីថ្ងៃអង្គារថា អនាគតកោះ Greenland គឺស្ថិតនៅលើអ្នកកោះនោះក្នុងការសម្រេចជោគវាសនារបស់ខ្លួនថាតើត្រូវស្ថិតនៅក្រោមប្រទេសណា ឬក៏ស្ថិតនៅឯករាជ្យរបស់ខ្លួន។
រដ្ឋាភិបាលកោះនេះ នឹងរៀបចំការបោះឆ្នោតសភានៅក្នុងខែមេសាខាងមុខនេះហើយ ក៏ជាការដាក់ឲ្យធ្វើប្រជាមតិដ៏សំខាន់ដើម្បីសម្រេចជោគវាសនាខ្លួន។ ស្ថិតក្រោមកិច្ចព្រមព្រៀងកាលឆ្នាំ២០០៩ រដ្ឋាភិបាលភិបាល Greenland អាចប្រកាសឯករាជ្យនៅពេលដែលខ្លួនធ្វើប្រជាមតិជោគជ័យ។ បច្ចុប្បន្នប្រទេសណាណឺម៉ាកជាអ្នកដឹកមុខក្នុងនយោបាយការបរទេសនិងវិស័យការពារជាតិសម្រាប់កោះនេះ៕
ដោយ រ៉ាន់ រើយ
The post អាមេរិកមិនទាន់មានផែនការបង្កើនកងទ័ពនៅ កោះ Greenland ទេ appeared first on Kampuchea Thmey Daily.