ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញការគាំទ្រចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែន ប៉ុន្តែលោកក៏បានទាមទារឲ្យមានការធានា៣យ៉ាងដាច់... The post ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់ appeared first on Kampuchea Thmey Daily.

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញការគាំទ្រចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែន ប៉ុន្តែលោកក៏បានទាមទារឲ្យមានការធានា៣យ៉ាងដាច់ខាតផងដែរ អំឡុងពេលបទឈប់បាញ់នោះ។ នេះបើយោងតាមការចុះផ្សាយរបស់ RT

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីបេឡារុសកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមីនាឆ្នាំ២០២៥, លោក ពូទីន បញ្ជាក់យ៉ាងច្បាស់ថា «យើងចង់បានការធានាថា ក្នុងអំឡុងពេល៣០ថ្ងៃនោះ អ៊ុយក្រែននឹងមិនត្រូវចល័តទ័ព បង្វឹកទ័ពថ្មីៗ និងទទួលបានសព្វាវុធនោះទេ»។

ប្រធានាធិបតីរុស្ស៊ីបានដាក់ជាសំណួរថា «តើ៣០ថ្ងៃ​នេះ តើ​គេ​នឹង​ត្រូវ​ប្រើ​យ៉ាង​ណា? បន្តការចល័តទ័ពនៅអ៊ុយក្រែន? ទទួលបានគ្រឿងសព្វាវុធបន្ថែម? ឬបណ្តុះបណ្តាលអង្គភាពចល័តថ្មីមែនទេ? រឿងនេះនឹងមិនត្រូវកើតឡើងឡើយ»។

ប្រធានាធិបតីបេឡារុស Alexander Lukashenko (ឆ្វេង) ក្នុងសន្និសីទកាសែតជាមួយលោក ពូទីន (រូបថត៖ Reuters)

លោកពូទីនបានលើកឡើងបែបនេះ ខណៈមានមន្ទិលសង្ស័យអំពីការអនុវត្តបទឈប់បាញ់ពីសំណាក់ភាគីអ៊ុយក្រែន ដោយគូសបញ្ជាក់ថា អ៊ុយក្រែន អាចឆ្លៀតឱកាសយកបទឈប់បាញ់នេះដើម្បីចល័តទ័ព បំពាក់សព្វាវុធថ្មីៗ និងបណ្តុះបណ្តាលអង្គភាពថ្មីៗ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។

ការទាមទាររបស់លោកពូទីន កើតឡើងចំ​ពេល លេចឮ​ព័ត៌មាន​ថា ​​​កងកម្លាំង​រុស្ស៊ី​កំពុងមា​ន​ប្រៀប​យ៉ាង​ខ្លាំង​​​ក្នុង​ការរំដោះទឹកដី​នៅ​សមរភូមិ​ក្នុង​​តំបន់ Kursk។

សូមជម្រាបថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅ​អ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២​ បានធ្វើឲ្យមនុស្សរាប់សែននាក់ស្លាប់និងរបួស ព្រមទាំងបង្ខំឲ្យរាប់លាននាក់ផ្លាស់ទីលំនៅ ​ហើយ​​ប្រែក្លាយ​​ទីក្រុងនានាឲ្យទៅជាគំនរ​អគារ​បាក់បែក ថែមទាំងជំរុញឲ្យមានការប្រឈមមុខដាក់គ្នាខ្លាំងបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិច៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន​ឯកភាព​ជាគោលការណ៍​លើ​បទ​ឈប់បាញ់​៣០ថ្ងៃ​​ដែលស្នើដោយអាមេរិក

The post ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់ appeared first on Kampuchea Thmey Daily.