បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

ប្រទេសបារាំងប្រកាសថា នៅឆ្នាំ២០៣៥ ខ្លួននឹងទិញយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរប្រភេទ Rafale ហើយបញ្ជូនវាទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីទុកជា... The post បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី appeared first on Kampuchea Thmey Daily.

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

ប្រទេសបារាំងប្រកាសថា នៅឆ្នាំ២០៣៥ ខ្លួននឹងទិញយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរប្រភេទ Rafale ហើយបញ្ជូនវាទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីទុកជាការកំញើញដល់រុស្ស៊ី។ 

យន្តហោះចម្បាំង Rafale (រូបថត៖ Getty)

ផែនការនេះបង្ហាញដោយប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារទី១៨ខែមីនាឆ្នាំ២០២៥ ដោយលោកបញ្ជាក់ថា ជាមួយនឹងការដាក់ពង្រាយយន្តហោះនេះ រដ្ឋាភិបាលទីក្រុងប៉ារីស ក៏នឹងជះលុយ ១.៦៤ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មមូលដ្ឋានធំ Luxeuil-Saint-Sauveur ដែលស្ថិតនៅតាមបណ្តោយព្រំដែនអាល្លឺម៉ង់ផងដែរ។

លោកប្រកាសថា មិនមែនត្រឹមយន្តហោះចម្បាំងស៊េរីទំនើប Rafale ប៉ុណ្ណោះទេ ប៉ុន្តែត្រឹមឆ្នាំ២០៣៥ ​បន្ទាយ Luxeuil-Saint-Sauveur ក៏នឹងមានដាក់មីស៊ីលល្បឿនលឿនជាងសំឡេងទៀតផង។ ការពង្រីកនេះមានន័យថា មូលដ្ឋាន Luxeuil-Saint-Sauveur នឹងធំជាងមុនទ្វេដងអាចផ្ទុកយោធានិងបុគ្គលិកស៊ីវិលរហូតដល់ទៅ ២ ០០០នាក់ និងដាក់កងយន្តហោះ Rafale បានដល់ទៅពីរអង្គភាព។

ប្រធានាធិបតីបារាំង Emmanuel Macron (រូបថត៖ Reuters)

ជាមួយនឹងសេចក្តីប្រកាសនេះ លោក Macron បញ្ជាក់ថា «ប្រទេសនិងទ្វីបរបស់យើង ត្រូវបន្តការពារខ្លួន បំពាក់សព្វាអាវុធ ត្រៀមលក្ខណៈប្រសិនបើចង់បញ្ចៀសសង្គ្រាម។ គ្មាននរណាម្នាក់អាចនិយាយបានថានឹងមានអ្វីកើតឡើងនៅប៉ុន្មានខែឬឆ្នាំខាងមុខទេ សំខាន់បើយើងត្រៀមខ្លួនឲ្យហើយ ក៏ល្អដែរ»។

សូមបញ្ជាក់ថា ចំពោះយន្តហោះ Rafale ស៊េរីមុនៗគឺជាប្រភេទយន្តហោះចម្បាំងពហុមុខងារ ដែលផលិតដោយក្រុមហ៊ុន Dassault Aviation និងធ្វើការហោះហើរលើកដំបូងក្នុងឆ្នាំ១៩៨៦។

មូលដ្ឋាន Luxeuil-Saint-Sauveur (រូបថត៖ Pool)

វាជាប្រភេទយន្តហោះម៉ាស៊ីន២ ដែលមានល្បឿនលឿនជាងសំឡេង១.៨ដង (១ ៩១២គីឡូម៉ែត្រក្នុងមួយម៉ោង) ជាមួយនឹងរង្វង់វាយប្រហារ ១ ៨៨២គីឡូម៉ែត្រ។

ចំពោះតម្លៃវិញ Rafale មានចម្លោះចន្លោះពី ៨៥លានដុល្លារទៅ១០០លានដុល្លារអាមេរិក ឬអាចលើសនេះទៀតតាមការបំពាក់គ្រឿងបន្ថែម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Su-30SM របស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន នៅចម្ងាយ ១៣០គីឡូម៉ែត្រ

The post បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី appeared first on Kampuchea Thmey Daily.