ពាក្យមួយម៉ាត់របស់ Dj Koo ស្វាមី Barbie Hsu ធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំង

Dj Koo បាននិយាយទាំងអួលដើមករ អំពីដំណឺងនៃការស្លាប់របស់ Barbie Hsu The post ពាក្យមួយម៉ាត់របស់ Dj Koo ស្វាមី Barbie Hsu ធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំង appeared first on Kampuchea Thmey Daily.

ពាក្យមួយម៉ាត់របស់ Dj Koo ស្វាមី Barbie Hsu ធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំង

ជាការពិតណាស់ ដំណឹងនៃការស្លាប់ របស់ Barbie Hsu ដែលជាតារាសម្ដែងស្រីនៅក្នុងដួងចិត្តរបស់ទស្សនិកជន ដែលបានស្គាល់នាងតាមរយៈរឿង Metor Garden ឬ F4 គឺពិតជាបានធ្វើឲ្យកក្រើកវិស័យសិល្បៈ និងមហាជនជាច្រើនបង្ហាញភាពសោកស្ដាយនៃការបាត់បង់តារាសម្ដែងស្រីជើងចាស់មួយដួង។

គួររំលឹកដែរថា Barbie Hsu បានកើតជំងឺផ្ដាសាយ និងរលាកសួត កំឡុងពេលដំណើរកម្សាន្តទៅប្រទេសជប៉ុនជាមួយគ្រួសារ នាពេលបុណ្យចូលឆ្នាំចិនកន្លងទៅនេះ ហើយដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងពេល នាងក៏បានបាត់បង់ជីវិតនៅប៉ុន្មានថ្ងៃមុន ក្នុងវ័យ៤៨ឆ្នាំ ។

ជាមួយនឹងដំណឹងដ៏សោកសៅមួយនេះ ភ្នាក់ងារព័ត៌មាន Ilgan Sports បានធ្វើការខលទូរស័ព្ទទៅ Dj Koo ដែលជាស្វាមីរបស់ Barbie Hsu ដើម្បីសួរអំពីដំណឹងនេះ ថាពិតឬមិនពិត។ ចម្លើយរបស់ Dj Koo បាននិយាយទាំងអួលដើមករថា “I’m not okay” ដែលបញ្ជាក់ថា លោកពិតជាពិបាកចិត្តខ្លាំងណាស់។

គេសឹងតែមិនជឿថា Barbie ពិតជាបានស្លាប់ពិតមែន គេបានសួរបញ្ជាក់ថា តើដំណឹងនេះ ពិតមែនឬទេ Dj Koo បានឆ្លើយមកវិញថា វាមិនមែនជារឿងក្លែងក្លាយនោះទេ។ ព័ត៌មានដ៏រន្ធត់មួយនេះ កាន់តែក្រៀមក្រំជាមួយនឹងប្រវត្តិស្នេហារបស់ Dj Koo និង Barbie ដែលទម្រាំនឹងពួកគេបានក្លាយជាប្ដីប្រពន្ធនឹងគ្នា គឺមានឧបសគ្គច្រើនណាស់។

Dj Koo និង Barbie ទើបតែរៀបការបានរយៈពេល៣ឆ្នាំតែប៉ុណ្ណោះ បន្ទាប់ពីពួកគេបែកគ្នាអស់រយៈពេល២០ឆ្នាំហើយ។ ត្រឡប់ទៅកំឡុងឆ្នាំ1998 ដល់2000 ពួកគេទាំងពីរមានទំនាក់ទំនងស្នេហាផ្អែមល្ហែមនឹងគ្នា ក៏ប៉ុន្ដែត្រូវបង្ខំចិត្តបែកគ្នាវិញ ដោយសារតែខាងផលិតកម្មរបស់ Dj Koo ហាមប្រាមមិនឲ្យមានស្នេហា៕

The post ពាក្យមួយម៉ាត់របស់ Dj Koo ស្វាមី Barbie Hsu ធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំង appeared first on Kampuchea Thmey Daily.