ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ពលរដ្ឋ​ក្នុង​ស្រុក​ស្ទឹងត្រែង​ ក្នុង​ខេត្ត​កំពង់ចាម​បង្កើន​​ផ្ទៃដី​​ដាំដុះ​ដំណាំ​ទុរេន...... The post ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា appeared first on Kampuchea Thmey Daily.

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ពលរដ្ឋ​ក្នុង​ស្រុក​ស្ទឹងត្រែង​ ក្នុង​ខេត្ត​កំពង់ចាម​បង្កើន​​ផ្ទៃដី​​ដាំដុះ​ដំណាំ​ទុរេន ស្របពេល​ដំំណាំ​សេដ្ឋកិច្ច​ដ៏​សំខាន់នេះ​ បាន​ក្លាយ​ជា​មុខ​ព្រួយ​ជំរុញ​ការ​នាំ​ចេញ​បន្ថែម​ពី​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

លោក បាន ស្រង អភិបាល​ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​​ទូទាំង​ស្រុក​ស្ទឹងត្រង់ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ទុរេន​​ប្រមាណ​ជាង ២ ពាន់​ហិកតា ខណៈ​ឆ្នាំ​ក្រោយ​គ្រោង​​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម​ទៀត​​រហូត​ដល់ ២៥០០ ហិកតា​។

ខណៈ​ដែល​ដំណាំ​កៅស៊ូ​ជា​ដំណាំ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ ទុរេន​បាន​ក្លាយ​ជា​​ដំណាំ​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​ថ្មី​របស់ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់ ស្រប​ពេល​ស្រុក​ស្ទឹងត្រង់មានភូមិសាស្រ្ត​​អំណោយ​ផល​ដាំដុះ​ដំណំាមួយ​នេះ។

អ្នកស្រី ផាត ផាន់នី កសិករ​រស់នៅ​ភូមិបែកអន្លូង ស្រុក​ស្ទឹងត្រង់​ដែល​បាន​ដាំដុះ​ដំណាំ​ទូរេន​លើ​ផ្ទៃដី​ជាង ៤ ហិកតា​បាន​ឲ្យ​ដឹង​ថា ដំណាំ​ទុរេន​ដែលអ្នកស្រី​ដាំ​ឆ្នាំ​នេះ​ប្រមូល​ផល​បាន​ច្រើន​ជាង​ឆ្នាំ​មុន។ យ៉ាងណាមិញ តម្លៃ​ហាក់​មាន​ការ​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​ឆ្នាំ​មុន។

អ្នក​ស្រី​បា​បង្ហើប​ពី​ចំណូល​ពី​ការ​ប្រមូល​ផល​ទុរេន​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ ដែល​អាច​និយាយ​ថា​ជា​ដំណាំ​ដែល​អាច​កើប​ចំណូល​បាន​ក្រាស់​ក្រែង​បើ​ធៀប​ដំណាំ​ផ្សេង​ទៀត។

ដោយសារ​​មើល​ឃើញ​ពី​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ អ្នកស្រី​គ្រោង​ពង្រីក​ផ្ទៃដី​ដាំដុះ​បន្ថែម​ប្រមាណ ៨ ហិកតា​នៅ​ឆ្នាំ​ក្រោយ។

មិន​ខុស​គ្នា​នេះ​ដែរ លោក ស៊ីវ ថា ម្ចាស់​ចម្ការ​ទុរេន​ដ៏​ធំ​នៅ​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹង​ថា ដំណាំ​ទុរេន​ចាយ​ទុន​ច្រើន​បន្តិច ប៉ុន្តែ​ទទួល​បាន​ផល​និង​ចំណូល​​ឆ្លើយតប​ការ​ចំណាយ។

លោក​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​មាន​លទ្ធភាព គួរ​ងាក​មក​ដាំដុះ​ដំណាំ​ទុរេន​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក៏​កំពុង​ជំរុញ​ការ​នាំ​ចេញ​ស្តេច​ផ្លែឈើ​នេះទៅ​ក្រៅ​ប្រទេស​ជាពិសេស​ទីផ្សារ​ប្រទេស​ចិន។

លោក ពុយ គា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​ដែល​បាន​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ប្រមាណ​ជាង ២០ ស្ថាប័ន​ចុះ​​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​កំពង់ចាម​បាន​ថ្លែង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​នៅ​រដូវ​ប្រមូល​​ផល​ទុរេន​ឆ្នាំ​នេះ ​ខេត្ត​កំពង់ចាមទទួលបាន​ទេសចរ​មក​កម្សាន្ត​​រហូត​ដល់​ស្ទះ​ចរាចរណ៍។

លោក​ថា ខេត្ត​កំពង់ចាម​ក្រៅ​ពី​ល្បី​ដំណាំ​កៅស៊ូជាយូរ​មកហើយ​នោះ ឥលូវ​នេះ​ពលរដ្ឋ​ចាប់ផ្ដើម​ស្គាល់​ខេត្ត​ជាប់ដង​ទន្លេ​នេះ​តាម​រយៈ​ដំណាំ​ទុរេន​បន្ថែម​ទៀត។

លោក​មើល​ឃើញ​ថា ដំណាំ​ទុរេន​ជា​ដំណាំ​ដែល​​នឹងទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋក្នុង​មូលដ្ឋាន និង​​ជា​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត៕

The post ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា appeared first on Kampuchea Thmey Daily.