ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ប្រជាពលរដ្ឋ ពលករ និងសិស្សនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅប្រទេសថៃ បានលើកបដាប្រឆាំងនឹងគម្រោងបាតុកម្មដែលជាការញុះញង់ពីក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ The post ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង appeared first on Kampuchea Thmey Daily.

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ប្រជាពលរដ្ឋ ពលករ និងសិស្សនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅប្រទេសថៃ បានលើកបដាប្រឆាំងនឹងគម្រោងបាតុកម្មដែលជាការញុះញង់ពីក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ខណៈពួកគេបានថ្កោលទោសមេដឹកនាំជ្រុលនិយមដែលតែងតែរៀបចំផែនការធ្វើបាតុកម្មបង្កការរំខានពេលវេលាភារកិច្ចរបស់ពួកគេជាខ្លាំង។

អ្នកស្រី ញ៉ា រដ្ឋា ប្រជាពលរដ្ឋកំពុងរស់នៅ និងបម្រើការងារនៅប្រទេសថៃបាននិយាយថា៖«សូមបងប្អូនយើងនៅថៃ កុំទៅចូលរួមពាក់ព័ន្ធនឹងបាតុកម្មជាមួយក្រុមជ្រុលនិយម។ យើងខ្ញុំជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និងមិនចូលរួមបាតុកម្មតាមការញុះញង់របស់ក្រុមនោះទេ»។ 

អ្នកស្រីបន្តថា អ្នកស្រីមិនរំជើបរំជួលតាមការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ ព្រោះការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ ជាពិសេសអាចបង្កស្ថានការណ៍នយោបាយកាន់តែតានតឹង និងឈានដល់ជម្លោះព្រំដែនទៀតផង។

លោក ឆេង គឹមសឿន ប្រជាពលរដ្ឋខ្មែរកំពុងបម្រើការងារនៅប្រទេសថៃបាននិយាយថា៖«យើងខ្ញុំជាពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការចរចាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង»។

 លោកបន្តថា៖«ខ្មែរនៅទីណាក៏ដោយ ទោះមានគំនិតមិនដូចគ្នាក៏ដោយ ក៏យើងនៅតែជាខ្មែរ! យើងមិនត្រូវឈ្លោះគ្នានៅលើទឹកដីគេនាំឱ្យគេមើលងាយនោះទេ ដូច្នេះពលរដ្ឋផ្សេងទៀតសូមកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ»។

ពលរដ្ឋខ្មែរធ្វើការងារនៅស្រុកថៃរូបនេះបានបន្ថែមថា បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិទាំងមូលនៅលើទឹកដីបរទេស។ ដូចនេះ សូមពលរដ្ឋដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅស្រុកថៃ កុំទៅចូលរួមបាតុកម្មដែលរៀបចំដោយក្រុមប្រឆាំង។

កញ្ញា សួន ស្រីនិច ពលករខ្មែរនៅប្រទេសថៃបាននិយាយថា៖«យើងខ្ញុំជាពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និងមិនចូលរួមបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ និងជឿជាក់លើការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត ក្នុងការចចារដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង»។ 

កញ្ញាបានកត់សម្គាល់ឃើញថា ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ដោយសារពលរដ្ឋបានដឹងច្បាស់ពីល្បិចកលដ៏ខ្មៅងងឹតរបស់ពួកគេក្នុងការបម្រើផលប្រយោជន៍ទណ្ឌិត សម រង្ស៊ី និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា។

ចំណែកលោក ពិសី រដ្ឋា ពលករខ្មែរធ្វើការនៅថៃ បាននិយាយថា៖«ខ្ញុំគោរពឆន្ទៈរបស់បងប្អូនដែលកំពុងរស់នៅស្រុកថៃប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ហើយខ្ញុំក៏ប្រកាសមិនគាំទ្របាតុកម្មដូចជាបងប្អូនយើងដែរ ព្រោះបាតុកម្មមិនមានផលចំនេញអ្វីដល់ជាតិនោះទេ វាគ្រាន់តែបម្រើរបៀបវារៈនយោបាយដ៏កខ្វក់របស់ពួកគេប៉ុណ្ណោះ»។

លោកបន្តថា ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរដែលមាននិន្នាការបម្រើនយោបាយបរទេសប៉ុណ្ណោះដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់ៗជុំវិញសំណុំរឿង កោះគុត ខណៈប្រទេសទាំងពីរកំពុងធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល។

គួររំឭកថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងក្រៅប្រទេសជាបុគ្គលដែលនៅពីក្រោយគ្នីគ្នាមួយក្ដាប់តូចកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ និងជប៉ុន ដោយព្យាយាមញុះញង់ មួលបង្កាច់ឱ្យមានការរើសអើងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើមហិច្ចតានយោបាយគ្មានគោលដៅរបស់ខ្លួនប៉ុណ្ណោះ។ ចេតនារបស់ទណ្ឌិត សម រង្ស៊ី គឺជាការសងសឹកគំនុំផ្ទាល់ខ្លួនជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយប្រើលេសស្នេហាទឹកដី និងព្រំដែន ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដូច្នេះគំនិតដ៏អាក្រក់ទាំងនេះ ពលរដ្ឋមិនគួរចូលរួមក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៊ីនោះទេ ហើយចៀសឱ្យឆ្ងាយពីបុគ្គលរូបនេះ និងងាកមកចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល៕

The post ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង appeared first on Kampuchea Thmey Daily.