ប្រធានាធិបតីអ៊ីរ៉ង់ បដិសេធការចរចាផ្ទាល់ជាមួយក្រុងវ៉ាស៊ីនតោន
តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ បានច្រានចោលការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនបានបិទទ្វារលើការចរចាដោយប្រយោលនោះទេ ដែលជាផ្លូវដែលខ្លួនបានបើកជានិច្ច។ លោក Pezeshkian បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ដោយបង្ហាញពន្លឺលើការឆ្លើយតបជាផ្លូវការរបស់អ៊ីរ៉ង់ ចំពោះលិខិតរបស់លោក ត្រាំ ដែលបានស្វែងរកការចរចាដោយផ្ទាល់លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សំបុត្រដែលបានផ្ញើកាលពីដើមខែនេះ ត្រូវបានបញ្ជូនតាមរយៈអេមីរ៉ាត់អារ៉ាប់រួម ជាមួយនឹងការឆ្លើយតបរបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន តាមរយៈប្រទេសអូម៉ង់។ យោងតាមលោក Pezeshkian ខណៈពេលដែលទីក្រុងតេអេរ៉ង់ បានបដិសេធការរំពឹងទុកនៃកិច្ចចរចាដោយផ្ទាល់នោះ ខ្លួនបានរំលឹកឡើងវិញនូវការបើកចំហរបស់ខ្លួន ចំពោះការចរចាដោយប្រយោល ដែលជាជំហរដែលខ្លួនបានរក្សាពេញមួយឆ្នាំ។ លោកបានលើកឡើងថា “យើងមិនដែលបិទទ្វារលើការចរចាដោយប្រយោលទេ” លោ

តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ បានច្រានចោលការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនបានបិទទ្វារលើការចរចាដោយប្រយោលនោះទេ ដែលជាផ្លូវដែលខ្លួនបានបើកជានិច្ច។
លោក Pezeshkian បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ដោយបង្ហាញពន្លឺលើការឆ្លើយតបជាផ្លូវការរបស់អ៊ីរ៉ង់ ចំពោះលិខិតរបស់លោក ត្រាំ ដែលបានស្វែងរកការចរចាដោយផ្ទាល់លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សំបុត្រដែលបានផ្ញើកាលពីដើមខែនេះ ត្រូវបានបញ្ជូនតាមរយៈអេមីរ៉ាត់អារ៉ាប់រួម ជាមួយនឹងការឆ្លើយតបរបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន តាមរយៈប្រទេសអូម៉ង់។ យោងតាមលោក Pezeshkian ខណៈពេលដែលទីក្រុងតេអេរ៉ង់ បានបដិសេធការរំពឹងទុកនៃកិច្ចចរចាដោយផ្ទាល់នោះ ខ្លួនបានរំលឹកឡើងវិញនូវការបើកចំហរបស់ខ្លួន ចំពោះការចរចាដោយប្រយោល ដែលជាជំហរដែលខ្លួនបានរក្សាពេញមួយឆ្នាំ។
លោកបានលើកឡើងថា “យើងមិនដែលបិទទ្វារលើការចរចាដោយប្រយោលទេ” លោកបានបន្ថែមថា ការបរាជ័យក្នុងការឈានទៅដល់វឌ្ឍនភាពក្នុងការចរចាកន្លងមកបានកើតចេញពីការសន្យា ដែលមិនបានសម្រេចដោយសហរដ្ឋអាមេរិក ដែលលោកបានស្នើថា ត្រូវតែដោះស្រាយ ដើម្បីកសាងទំនុកចិត្តឡើងវិញ។
លោកបានបន្ដថា “អាកប្បកិរិយារបស់សហរដ្ឋអាមេរិក នឹងកំណត់ការបន្តនៃផ្លូវចរចា” ដែលជាសញ្ញាថាវិធីសាស្រ្តរបស់អ៊ីរ៉ង់នៅតែជាប់ទាក់ទងនឹងការប្រព្រឹត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ កាលពីដើមខែមីនា លោក ត្រាំ បានលើកឡើងថា លោកបានផ្ញើលិខិតមួយទៅកាន់ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ដោយស្នើឱ្យមានការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ទីក្រុងតេអេរ៉ង់ បានបញ្ជូនការឆ្លើយតបជាផ្លូវការរបស់ខ្លួនតាមរយៈប្រទេសអូម៉ង់កាលពីថ្ងៃមុន ដោយបញ្ជាក់ជាថ្មីពីការបដិសេធរបស់ខ្លួនក្នុងការចរចាដោយផ្ទាល់ ជាពិសេសក្រោមយុទ្ធនាការ “សម្ពាធអតិបរមា” ដែលកំពុងបន្ត និងការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិក ប៉ុន្តែលោកបានបញ្ជាក់ថា ការចរចាដោយប្រយោលអាចបន្តដូចដែលពួកគេធ្លាប់មាននាពេលកន្លងមក៕
ប្រែសម្រួល ឈូក បូរ៉ា