បំពង់បង្ហូរហ្គាសខ្នាតធំ របស់រុស្សី ទៅកាន់ប្រទេសចិន បញ្ចប់ការសាងសង់ រួចរាល់ហើយ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតCCTV បានរាយការណ៍នៅ សប្តាហ៍នេះ អំពីគម្រោង PipeChina ថាការសាងសង់បំពង់បង្ហូរ ឧស្ម័នហ្គាស East Route ដើម្បីផ្គត់ផ្គង់ឧស្ម័នធម្មជាតិ របស់រុស្ស៊ី ពីស៊ីបេរីទៅកាន់ភាគខាងកើត ប្រទេសចិន ត្រូវបានបញ្ចប់រួចរាល់ហើយ។ បំពង់បង្ហូរប្រេងឆ្លងកាត់ព្រំដែន ប្រវែងដល់ទៅ៥,១១១គីឡូម៉ែត្រ ឥឡូវនេះកំពុងឈានចូល ដល់ដំណាក់កាលចុងក្រោយ បង្អស់របស់ខ្លួន ហើយនឹងដំណើរការពេញលេញ ក្នុងពេលឆាប់ៗនេះខណៈដែល ផ្នែកខាងត្បូងបំផុតដែលតភ្ជាប់ខេត្ត ជាប់មាត់សមុទ្រ Jiangsu ជាមួយទីក្រុងសៀងហៃបានបញ្ចប់។ គួរឲ្យដឹងដែរថាបំពង់បង្ហូរហ្គាសនេះ អាចឆ្លងចូលប្រទេសចិនតាមរយៈទីក្រុងព្រំដែន Heihe ក្នុងខេត្ត Heilongjiang ភាគឦសាន ហើយរត់កាត់តាមខេត្តចំនួនប្រាំបួន ដោយផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់តំបន់តាមបណ្តោយផ្លូវនោះ រួមមានទីក្រុងប៉េកាំង សៀងហៃ និងធានជីនផងដែរ។ ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅពេលដែលដំណើរការពេញលេញ បំពង់បង្ហូរប្រេងនឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំនួន ៣៨ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ដែលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការឧស្ម័នប្រចាំឆ្នាំរបស់ពលរដ្ឋ១៣០ លានគ្រួសារនៅទីក្រុង។ East Route ត្រូ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតCCTV បានរាយការណ៍នៅ សប្តាហ៍នេះ អំពីគម្រោង PipeChina ថាការសាងសង់បំពង់បង្ហូរ ឧស្ម័នហ្គាស East Route ដើម្បីផ្គត់ផ្គង់ឧស្ម័នធម្មជាតិ របស់រុស្ស៊ី ពីស៊ីបេរីទៅកាន់ភាគខាងកើត ប្រទេសចិន ត្រូវបានបញ្ចប់រួចរាល់ហើយ។
បំពង់បង្ហូរប្រេងឆ្លងកាត់ព្រំដែន ប្រវែងដល់ទៅ៥,១១១គីឡូម៉ែត្រ ឥឡូវនេះកំពុងឈានចូល ដល់ដំណាក់កាលចុងក្រោយ បង្អស់របស់ខ្លួន ហើយនឹងដំណើរការពេញលេញ ក្នុងពេលឆាប់ៗនេះខណៈដែល ផ្នែកខាងត្បូងបំផុតដែលតភ្ជាប់ខេត្ត ជាប់មាត់សមុទ្រ Jiangsu ជាមួយទីក្រុងសៀងហៃបានបញ្ចប់។
គួរឲ្យដឹងដែរថាបំពង់បង្ហូរហ្គាសនេះ អាចឆ្លងចូលប្រទេសចិនតាមរយៈទីក្រុងព្រំដែន Heihe ក្នុងខេត្ត Heilongjiang ភាគឦសាន ហើយរត់កាត់តាមខេត្តចំនួនប្រាំបួន ដោយផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់តំបន់តាមបណ្តោយផ្លូវនោះ រួមមានទីក្រុងប៉េកាំង សៀងហៃ និងធានជីនផងដែរ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅពេលដែលដំណើរការពេញលេញ បំពង់បង្ហូរប្រេងនឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំនួន ៣៨ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ដែលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការឧស្ម័នប្រចាំឆ្នាំរបស់ពលរដ្ឋ១៣០ លានគ្រួសារនៅទីក្រុង។
East Route ត្រូវបានដាក់ ឱ្យដំណើរការដោយផ្នែកនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ដែលបានក្លាយជាបំពង់បង្ហូរ ឧស្ម័នដំបូងគេសម្រាប់ផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសចិន៕
ប្រែសម្រួល៖ស៊ុនលី