គ្រោះថ្នាក់ចរាចរណ៍ ០៣ ករណីផ្សេងគ្នា មនុស្សស្លាប់ ០២ នាក់ និង របួសធ្ងន់ ០២ នាក់

គ្រោះថ្នាក់ចរាចរណ៍ ០៣ ករណីផ្សេងគ្នា មនុស្សស្លាប់ ០២ នាក់... The post គ្រោះថ្នាក់ចរាចរណ៍ ០៣ ករណីផ្សេងគ្នា មនុស្សស្លាប់ ០២ នាក់ និង របួសធ្ងន់ ០២ នាក់ appeared first on Kampuchea Thmey Daily.

គ្រោះថ្នាក់ចរាចរណ៍ ០៣ ករណីផ្សេងគ្នា មនុស្សស្លាប់ ០២ នាក់ និង របួសធ្ងន់ ០២ នាក់

គ្រោះថ្នាក់​ចរាចរណ៍​តែងតែ​កើតមាន​ជារឿយៗ ដោយសារតែ​កត្តា អាកាសធាតុ រួម​ជាមួយ​មនុស្ស និង យានយន្ត ដែល​ភាគច្រើន​បើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន បើក​ហួស​ល្បឿន មិន​គោរព​ភ្លើងស្តុប​ជាដើម។

ជាក់ស្ដែង​កាលពី​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ០៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គិត​ត្រឹម​វេលា​ម៉ោង ១០ យប់ រហូត​ដល់​ម៉ោង ០៤ ទៀបភ្លឺ មាន​មនុស្ស​ស្លាប់​រហូត​ទៅ​ដល់ ០២ នាក់ និង រង​របួស​ធ្ងន់ ០២ នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ០៣ ទីតាំង​ផ្សេងគ្នា។

ករណី​ទី ០១ ៖ យុវជន​ ០២ ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​ល្បឿន​លឿន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ០៦​ អា ក្នុង​សង្កាត់​ព្រែកលៀប ខណៈ​មេឃ​កំពុង​ភ្លៀង បណ្តាល​ឲ្យ​ចាប់​ហ្វ្រាំង​មិន​ជាប់​ ជ្រុល​បុក​គូទ​រថយន្ត បោក​ក្បាល​ស្លាប់​ម្នាក់ និង​រង​របួស​បាក់ជើង​ម្នាក់។

ករណី​ទី ០២ ៖ បុរស​ម្នាក់ ជិះ​ម៉ូតូ តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ក្នុង​សង្កាត់​ព្រៃ​ស ស្រប​ពេល​មេឃ​រលឹម​តិចៗ ជិះ​មកដល់​ខាងមុខ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ស្រាប់តែ​រអិលដួល​បោក​ក្បាល​ស្លាប់​នៅនឹង​កន្លែង។

ករណី​ទី ០៣ ៖ យុវជន​ម្នាក់ ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​ល្បឿន​យ៉ាង​លឿន ទៅ​បុក​រថយន្ត​កំពុង​ឈប់​ស្តុប បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ។

ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បើកបរ​បង្កើន​នូវ​ការ​ប្រុងប្រយ័ត្ន ត្រូវ​ពាក់មួក​សុវត្ថិភាព គោរព​ច្បាប់​ចរាចរណ៍ មិនត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ជៀសវាង​មាន​ការ​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង អ្នកដទៃ៕

អត្ថបទ ៖ រដ្ឋា

The post គ្រោះថ្នាក់ចរាចរណ៍ ០៣ ករណីផ្សេងគ្នា មនុស្សស្លាប់ ០២ នាក់ និង របួសធ្ងន់ ០២ នាក់ appeared first on Kampuchea Thmey Daily.