បុរសម្នាក់បើករថយន្តបំបុកក្រុមអ្នកគាំទ្រ Liverpool ធ្វើឱ្យរងរបួស ៤៧ នាក់

បុរសវ័យ ៥៣ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើករថយន្តបុកទៅលើក្រុមអ្នកគាំទ្រ Liverpool នៅក្នុងកណ្តាលទីក្រុង Liverpool អំឡុងកំពុងធ្វើធ្វើពិធីដង្ហែរការអបអរឈ្នះពាន Premier League។ The post បុរសម្នាក់បើករថយន្តបំបុកក្រុមអ្នកគាំទ្រ Liverpool ធ្វើឱ្យរងរបួស ៤៧ នាក់ appeared first on Kampuchea Thmey Daily.

បុរសម្នាក់បើករថយន្តបំបុកក្រុមអ្នកគាំទ្រ Liverpool ធ្វើឱ្យរងរបួស ៤៧ នាក់

បុរសវ័យ ៥៣ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើករថយន្តបុកទៅលើក្រុមអ្នកគាំទ្រ Liverpool នៅក្នុងកណ្តាលទីក្រុង Liverpool អំឡុងកំពុងធ្វើពិធីដង្ហែរការអបអរឈ្នះពាន Premier League។

រូបភាពកើតហេតុ

កាលពីថ្ងៃ ចន្ទ ទី ២៦ ខែ ឧសភា វេលាម៉ោង ៦ ល្ងាចម្សិលមិញ (ម៉ោងនៅ អង់គ្លេស) មានរថយន្តមួយគ្រឿង បានបើកសម្តៅចូលទៅបុកក្រុមអ្នកគាំទ្រ Liverpool ដែលកំពុងធ្វើពិធីដង្ហែរនៃការឈ្នះពាន Premier League របស់ក្រុម ហង្សក្រហម។

យោងតាមប្រភពពី Independent បានឱ្យដឹងថា ហេតុការណ៍ខាងលើ គឺមានអ្នករងរបួសសរុបចំនួន ៤៧ នាក់ ប៉ុន្តែមិនមានអ្នករងរបួសដល់ជីវិតឡើយ ក្នុងនោះមាន ២៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង ២០ នាក់ទៀត ដែលរងរបួសស្រាល ត្រូវបានក្រុមសង្គ្រោះ ជួយសង្គ្រោះនៅទីកន្លែងផ្ទាល់តែម្តង។ ក្នុងចំណោមជនរងគ្រោះ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ គឺមានកុមារម្នាក់ បានរងរបួសធ្ងន់ជាងគេ។

រូបភាពកើតហេតុ

បន្ទាប់ពីឧប្បទេវហេតុដ៏រន្ធត់នោះ បុរសវ័យ ៥៣ ឆ្នាំ ដែលជាជនបង្ក ត្រូវបានប៉ូលីសឃាត់ខ្លួនភ្លាមៗនៅទីកន្លែងកើតហេតុតែម្តង។ ទោះ​បី​ជា​យ៉ាងណា មិនទាន់មានការបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យកើតមានរឿងបែបនេះនៅឡើយទេ ប៉ុន្តែបើតាមការសន្និដ្ឋានជំហានដំបូងរបស់ប៉ូលីស គឺរឿងនេះមិនមែនជាអំពើភេរវកម្មឡើយ៕

រូបភាពកើតហេតុ

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Independent

The post បុរសម្នាក់បើករថយន្តបំបុកក្រុមអ្នកគាំទ្រ Liverpool ធ្វើឱ្យរងរបួស ៤៧ នាក់ appeared first on Kampuchea Thmey Daily.