បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១៦​ និង​៣០នាទី​ល្ងាច ថ្ងៃទី១៦ ខែ​មីនា ឆ្នាំ២០២៥ មាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​បាក់​ដើម​ឈើ ​រលំ​ផ្ទះ​អស់​ជា​ច្រើន​ខ្នង និង​របួស​ពលរដ្ឋ​​​មួយ​​ចំនួន នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តសៀមរាបសៀមរាប ។ លោក លី វណ្ណៈ នាយករដ្ឋបាល​ខេត្តសៀមរាប​ បាន​ថ្លែង​ប្រាប់​អ្នកព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ​ខែ​មីនា​ឆ្នាំ២០២៥​នេះ​ថា ​បាតុ​ភូតធម្មជាតិ​នេះ ​ពិត​ជា​បាន​ធ្វើ​​​ឱ្យ​ប៉ះពាល់​ដោយ​បាន​ធ្វើ​​ឱ្យ​ដួល​រលំ​ដើម​ឈើ ​ធ្វើ​ខូច​ខាត​សម្ភារៈ​ប្រជាពលរដ្ឋ​ជាច្រើន​ជាមួយ​គ្នា​នេះ​ ក៏​បាន​បណ្តាល​​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រង​​របួស​ផងដែរ។​ លោក​បាន​បញ្ជាក់ថា សម្រាប់​ព័ត៌​មានលំល្អិត​នៃ​ផល​ប៉ះពាល់ និង​ការខូច​ខាត​ មន្រ្តី​កំពុង​ប្រមូល​ព័ត៌មាន​ពី​តាម​បណ្តាក្រុង ស្រុក ដើម្បី​សរុប​នៃ​ផល​ប៉ះពាល់​ដោយ​សារ​ខ្យល់​កន្ត្រាក់​នេះ​។ ​បាតុភូតធម្មជាតិនេះ អាច​នៅ​បន្ត ​ខណៈ​មា​នពពកខ្មៅ​ដេរដាស​ ដែល​អាច​បង្ក​ជា​ផ្គរ​រន្ទះ​ និង​ភ្លៀង​ខ្លាំង​។ ​ហេតុដូច្នេះ សូម​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន៕ ដោយ៖៖ជុន កុសល The post បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​ appe

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១៦​ និង​៣០នាទី​ល្ងាច ថ្ងៃទី១៦ ខែ​មីនា ឆ្នាំ២០២៥ មាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​បាក់​ដើម​ឈើ ​រលំ​ផ្ទះ​អស់​ជា​ច្រើន​ខ្នង និង​របួស​ពលរដ្ឋ​​​មួយ​​ចំនួន នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តសៀមរាបសៀមរាប ។

លោក លី វណ្ណៈ នាយករដ្ឋបាល​ខេត្តសៀមរាប​ បាន​ថ្លែង​ប្រាប់​អ្នកព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ​ខែ​មីនា​ឆ្នាំ២០២៥​នេះ​ថា ​បាតុ​ភូតធម្មជាតិ​នេះ ​ពិត​ជា​បាន​ធ្វើ​​​ឱ្យ​ប៉ះពាល់​ដោយ​បាន​ធ្វើ​​ឱ្យ​ដួល​រលំ​ដើម​ឈើ ​ធ្វើ​ខូច​ខាត​សម្ភារៈ​ប្រជាពលរដ្ឋ​ជាច្រើន​ជាមួយ​គ្នា​នេះ​ ក៏​បាន​បណ្តាល​​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រង​​របួស​ផងដែរ។​ លោក​បាន​បញ្ជាក់ថា សម្រាប់​ព័ត៌​មានលំល្អិត​នៃ​ផល​ប៉ះពាល់ និង​ការខូច​ខាត​ មន្រ្តី​កំពុង​ប្រមូល​ព័ត៌មាន​ពី​តាម​បណ្តាក្រុង ស្រុក ដើម្បី​សរុប​នៃ​ផល​ប៉ះពាល់​ដោយ​សារ​ខ្យល់​កន្ត្រាក់​នេះ​។

​បាតុភូតធម្មជាតិនេះ អាច​នៅ​បន្ត ​ខណៈ​មា​នពពកខ្មៅ​ដេរដាស​ ដែល​អាច​បង្ក​ជា​ផ្គរ​រន្ទះ​ និង​ភ្លៀង​ខ្លាំង​។ ​ហេតុដូច្នេះ សូម​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន៕

ដោយ៖៖ជុន កុសល

The post បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​ appeared first on Kampuchea Thmey Daily.