នាយករដ្ឋមន្ត្រីមានជំនឿលើអនាគតនៃការនាំចេញផលិតផលកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីមោទនភាពដែលបានឃើញក្រុមហ៊ុនកម្ពុជាមាននៅតាមបណ្ដាមួយចំនួនក្នុងតំបន់​ និងពិភពលោក ដែលសម្ដេចបានបង្ហាញនូវជំនឿថានាពេលអនាគតក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជានឹងអាចផ្គត់ផ្គង់ផលិតខ្មែរទៅកាន់ពិភពលោកបាន។ The post នាយករដ្ឋមន្ត្រីមានជំនឿលើអនាគតនៃការនាំចេញផលិតផលកម្ពុជា appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីមានជំនឿលើអនាគតនៃការនាំចេញផលិតផលកម្ពុជា

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីមោទនភាពដែលបានឃើញក្រុមហ៊ុនកម្ពុជាមាននៅតាមបណ្ដាប្រទេស​មួយចំនួននៅ​ក្នុងតំបន់​ និងពិភពលោក ដែលសម្ដេចបានបង្ហាញនូវជំនឿថា នាពេលអនាគតក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជានឹងអាចផ្គត់ផ្គង់ផលិតផល​ខ្មែរទៅកាន់ពិភពលោកបាន។

ថ្លែងក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង ដោយជំរុញដល់ក្រុមហ៊ុនក្នុងស្រុកពង្រឹងផលិតភាពផ្គត់ផ្គង់នៅក្នុងស្រុក ហើយមើលទៅអនាគតជាអ្នក​ចែកចាយមួយទៅក្នុងតំបន់ និងពិភពលោក។

សម្ដេចថា៖ «នេះគឺដើម្បីជួយលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់កម្ពុជាយើង»។

សម្ដេចបានលើកឡើងដោយបានប្រៀបធៀបទៅទស្សវត្សឆ្នាំ៩០ ដែលកម្ពុជាត្រូវពឹងលើការនាំចូលទាំងស្រុងសូម្បី​តែភេសជ្ជៈ ខោអាវ ជាដើម តែពេលនេះកម្ពុជាបានផលិតរបស់ជាច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ សម្ដេចបន្ថែមថា នេះជាការខិតខំដើម្បីម្ចាស់ការឯករាជ្យខ្លួនឯងរបស់កម្ពុជា និងជារឿងដែលសម្តេចមានមោទនភាពចំពោះវិស័យឯកជនរបស់កម្ពុជា។

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីមានជំនឿលើអនាគតនៃការនាំចេញផលិតផលកម្ពុជា appeared first on Kampuchea Thmey Daily.