នាយករដ្ឋមន្ត្រីថៃ ថា ការចរចាលើបញ្ហាពន្ធជាមួយអាមេរិក ត្រូវពន្យារពេលដើម្បីពិនិត្យបញ្ហា

បរទេស៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បាននិយាយនៅថ្ងៃអង្គារថា ការចរចារបស់ប្រទេសថៃជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីពន្ធពាណិជ្ជកម្មដ៏ច្រើនហួសហេតុ គឺត្រូវបានពន្យារពេលដោយសារតែសហរដ្ឋអាមេរិកបានស្នើសុំឱ្យទីក្រុងបាងកកពិនិត្យមើលបញ្ហាសំខាន់ៗ។ យោងតាមសារព័ត៌មាន រ៉យទ័៍រ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Paetongtarn Shinawatra បាននិយាយថា កាលបរិច្ឆេទប្រជុំថ្មីកំពុងត្រូវបានកំណត់។ កាលបរិច្ឆេទមុនសម្រាប់ការចរចាគឺថ្ងៃទី ២៣ ខែមេសា។ ប្រទេសថៃស្ថិតក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយវិធានការរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលប្រឈមមុខនឹងពន្ធ ៣៦ភាគរយ ប្រសិនបើការកាត់បន្ថយមិនអាចចរចាបានមុនពេលការផ្អាកជាសកល នឹងផុតកំណត់នៅក្នុងខែកក្កដា។ លោកស្រី Paetongtarn Shinawatra បាននិយាយថា “យើងមិនយឺតពេកនោះទេ ហើយយើងកំពុងពិនិត្យមើលបញ្ហា រួមទាំងពន្ធគយរបស់យើង ដែលអាចត្រូវបានកែតម្រូវឱ្យសមស្រប” ដោយបន្ថែមថា ការនាំចេញកសិកម្មថៃ និងការនាំចូលបន្ថែមកំពុងត្រូវបានពិនិត្យ។សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន ដែលមានចំនួន 18.3% នៃការនាំចេញសរុប ឬ 54.96 ពាន់ល

នាយករដ្ឋមន្ត្រីថៃ ថា ការចរចាលើបញ្ហាពន្ធជាមួយអាមេរិក ត្រូវពន្យារពេលដើម្បីពិនិត្យបញ្ហា

បរទេស៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បាននិយាយនៅថ្ងៃអង្គារថា ការចរចារបស់ប្រទេសថៃជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីពន្ធពាណិជ្ជកម្មដ៏ច្រើនហួសហេតុ គឺត្រូវបានពន្យារពេលដោយសារតែសហរដ្ឋអាមេរិកបានស្នើសុំឱ្យទីក្រុងបាងកកពិនិត្យមើលបញ្ហាសំខាន់ៗ។

យោងតាមសារព័ត៌មាន រ៉យទ័៍រ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Paetongtarn Shinawatra បាននិយាយថា កាលបរិច្ឆេទប្រជុំថ្មីកំពុងត្រូវបានកំណត់។ កាលបរិច្ឆេទមុនសម្រាប់ការចរចាគឺថ្ងៃទី ២៣ ខែមេសា។

ប្រទេសថៃស្ថិតក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយវិធានការរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលប្រឈមមុខនឹងពន្ធ ៣៦ភាគរយ ប្រសិនបើការកាត់បន្ថយមិនអាចចរចាបានមុនពេលការផ្អាកជាសកល នឹងផុតកំណត់នៅក្នុងខែកក្កដា។

លោកស្រី Paetongtarn Shinawatra បាននិយាយថា “យើងមិនយឺតពេកនោះទេ ហើយយើងកំពុងពិនិត្យមើលបញ្ហា រួមទាំងពន្ធគយរបស់យើង ដែលអាចត្រូវបានកែតម្រូវឱ្យសមស្រប” ដោយបន្ថែមថា ការនាំចេញកសិកម្មថៃ និងការនាំចូលបន្ថែមកំពុងត្រូវបានពិនិត្យ។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន ដែលមានចំនួន 18.3% នៃការនាំចេញសរុប ឬ 54.96 ពាន់លានដុល្លារ។ ទីក្រុងវ៉ាស៊ីនតោន គឺមានឱនភាពរបស់ខ្លួនជាមួយប្រទេសថៃចំនួន 45.6 ពាន់លានដុល្លារ។

នាយករដ្ឋមន្រ្តីថៃ បាននបន្ថែមថា៖ «យើងកំពុងពិគ្រោះជាមួយអ្នកសិក្សា និងគ្រប់ភាគីទាំងអស់ ហើយធ្វើឱ្យអស់ពីសមត្ថភាពក្នុងស្ថានភាពនេះ»។ លោកស្រីបានបន្តថា៖ «យើងកំពុងការពារផលប្រយោជន៍កសិកម្មតាមដែលអាចធ្វើទៅបាន» ដោយបន្ថែមថា ការចរចាគួរតែមានប្រយោជន៍ទៅវិញទៅមក។

ការនាំចេញអង្កររបស់ថៃបានធ្លាក់ចុះ ៣០ភាគរយ នៅក្នុងត្រីមាសទី១ ដែលជាការបើកផ្ទាំងថ្មី ហើយអាចទាបជាងការព្យាករណ៍ពេញមួយឆ្នាំដែលមានចំនួន ៧,៥ លានតោនលើការដាក់ពន្ធនេះ , នេះបើយោងតាមសមាគមនាំចេញអង្ករ។កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញអង្ករចំនួន ៩,៩៤ លានតោន ដែលមានតម្លៃ ២២៥,៦៥ ពាន់លានបាត ដោយសហរដ្ឋអាមេរិកគឺជាទីផ្សារធំទីបីរបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា