សាលមហោស្រពខេត្តតាកែវ ត្រូវបានអគ្គិភ័យ ឆាបឆេះស្ទើរទាំងស្រុង

សាលមហោស្រពខេត្តតាកែវ ដែលមានអាយុកាលជិតកន្លះសតវត្សទៅហើយនោះត្រូវបានអគ្គិភ័យលេ... The post សាលមហោស្រពខេត្តតាកែវ ត្រូវបានអគ្គិភ័យ ឆាបឆេះស្ទើរទាំងស្រុង appeared first on Kampuchea Thmey Daily.

សាលមហោស្រពខេត្តតាកែវ ត្រូវបានអគ្គិភ័យ ឆាបឆេះស្ទើរទាំងស្រុង

សាលមហោស្រពខេត្តតាកែវ ដែលមានអាយុកាលជិតកន្លះសតវត្សទៅហើយនោះត្រូវបានអគ្គិភ័យលេបត្របាក់អស់ស្ទើរទាំងស្រុងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ភ្លាមៗនោះផងដែរ សមត្ថកិច្ចបានជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យរហូតរលត់ទាំងស្រុង។

លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឱ្យដឹងថា មុនពេលកើតហេតុភ្លើងឆាបឆេះមហោស្រពខេត្តនេះ គឺខាងមជ្ឈមណ្ឌលសាលាភាសាអង់គ្លេស អាយឌា ធ្វើកម្មវិធីប្រគល់សញ្ញាប័ត្រជូនកូនសិស្សចំនួន១៤០នាក់ជាង។ លោកអធិការបានបន្តទៀតថា នៅពេលកំពុងចាប់ផ្តើមកម្មវិធីរាំរបាំជូនពរ ក៏ស្រាប់តែមានភ្លើងឆាប់ឆេះចេញពីដំបូលខាងលើ ធ្វើឱ្យលោកគ្រូអ្នកគ្រូ និងសិក្សដែលត្រៀមទទួលសញ្ញាបត្រមានការភ្ញាក់ផ្អើលឆោឡោ និងបានរត់ចេញមកខាងក្រៅ ដោយមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់លោកគ្រូអ្នកគ្រូនិងសិស្ស ដែលមកទទួលសញ្ញាបត្រឡើយ។

ចំពោះការខូចខាតបណ្តាលមកពីអគ្គភ័យនេះ អាគារមហោស្រពឆេះអស់ស្ទើរទាំងស្រុង និងមានសម្ភារៈក្នុងអាគារ ជាច្រើនទៀតផងដែរ។ ចំណែកលោកវរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យពន្លត់អគ្គិភ័យខេត្តបានឱ្យដឹងថា ចំពោះរថយន្តពន្លត់អគ្គិភ័យដែលមកជួយអន្តរាគមន៍ពន្លត់ភ្លើងឆាប់ឆេះនេះ គឺប្រើឡានទឹកចំនួន៧ គ្រឿង មានឡានរបស់ស្នងការដ្ឋាននគរបាលខេត្តកែវចំនួន២ គ្រឿង ឡាននគរបាលស្រុកទ្រាំងង១គ្រឿង ឡានស្រុកត្រាំកក់១គ្រឿង ឡានស្រុកសំរោងចំនួន១គ្រឿង ឡានស្រុកព្រៃកប្បាស១គ្រឿង និងឡានឡឥដ្ឋចំនួន១គ្រឿងផងដែរ៕

អត្ថបទ៖ វីរៈ

The post សាលមហោស្រពខេត្តតាកែវ ត្រូវបានអគ្គិភ័យ ឆាបឆេះស្ទើរទាំងស្រុង appeared first on Kampuchea Thmey Daily.