ត្រាំ ហាមប្រើទុយយោបឺតធ្វើពីក្រដាស ហើយបញ្ជាឲ្យងាកមកប្រើ ទុយយោជ័រវិញ
កាលពីថ្ងៃសុក្រទី៧ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិហាមប្រើប្រាស់ទុយយោក្រដាស... The post ត្រាំ ហាមប្រើទុយយោបឺតធ្វើពីក្រដាស ហើយបញ្ជាឲ្យងាកមកប្រើ ទុយយោជ័រវិញ appeared first on Kampuchea Thmey Daily.

កាលពីថ្ងៃសុក្រទី៧ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិហាមប្រើប្រាស់ទុយយោក្រដាស នៅសប្តាហ៍ក្រោយ។

តាមការបង្ហោះលើបណ្តាញសង្គម Truth Social, ប្រមុខសេតវិមានសរសេរថា «ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅសប្តាហ៍ក្រោយដើម្បីបញ្ចប់ការខិតខំដ៏គួរឲ្យអស់សំណើចរបស់លោក បៃដិន ឲ្យគ្រប់គ្នាប្រើទុយយោក្រដាស ទាំងដែលមិនដំណើរការ។ តស់! ងាកទៅប្រើប្លាស្ទិកវិញ!»។
រឿងទុយយោបឺតដែលធ្វើពីក្រដាសនេះ លោក ត្រាំ តែងប្រឆាំងជានិច្ចនិងមិនពេញចិត្តឡើយ ជាក់ស្តែងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២០ អ្នកសាធារណរដ្ឋរូបនេះ លើកឡើងថា «មាននរណាសាកទុយយោក្រដាសឬនៅ? វាពិបាកបឺតណាស»។
យ៉ាងណា គេដឹងថា សេចក្តីប្រកាសថ្មីនេះរបស់លោក ត្រាំ គឺដើម្បីកម្ចាត់ផែនការរបស់អតីតប្រធានាធិបតី ចូ បៃដិន ដែលជំរុញឲ្យលុបបំបាត់ផលិតផលផ្លាស្ទិកប្រើបានតែមួយដង នៅតាមអគាររដ្ឋ ត្រឹមឆ្នាំ២០២៧។
កាលពីខែកក្កដាឆ្នាំមុន រដ្ឋបាលលោកបៃដិន បានដាក់ចេញយុទ្ធសាស្រ្តលុបបំបាត់ផ្លាស្ទិកប្រើបានតែមួយដងពីប្រតិបត្តិការសហព័ន្ធ ក្នុងគោលបំណងកម្ចាត់ចោលនូវរបស់របរដូចជា ទុយយោជ័រចេញពីសេវាម្ហូបអាហារ ព្រឹត្តិការណ៍ និងការវេចខ្ចប់នៅត្រឹមឆ្នាំ២០២៧ និងពីប្រតិបត្តិការសហព័ន្ធទាំងអស់នៅឆ្នាំ ២០៣៥៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ផ្អាកការហៅទូរសព្ទជាមួយមេដឹកនាំប៉ាណាម៉ា ខណៈភាពតានតឹងព្រែកជីកកាន់តែខ្លាំង
The post ត្រាំ ហាមប្រើទុយយោបឺតធ្វើពីក្រដាស ហើយបញ្ជាឲ្យងាកមកប្រើ ទុយយោជ័រវិញ appeared first on Kampuchea Thmey Daily.