ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានឲ្យគ្រប់គ្នា ត្រូវចាកចេញពីរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ធ្វើឲ្យគេបារម្ភថា អាចនឹងមានរឿង... The post ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ appeared first on Kampuchea Thmey Daily.

ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានឲ្យគ្រប់គ្នា ត្រូវចាកចេញពីរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ធ្វើឲ្យគេបារម្ភថា អាចនឹងមានរឿងធំកើតឡើង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ លោកត្រាំសរសេរថា «អ៊ីរ៉ង់ គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលខ្ញុំបានប្រាប់ពួកគេ។ ពិតជាគួរឲ្យខ្មាសអៀន និងខ្ជះខ្ជាយអាយុជីវិតមនុស្សណាស់។ និយាយឲ្យសាមញ្ញគឺ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំនិយាយម្តងហើយម្តងទៀត! គ្រប់គ្នាត្រូវជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់!»។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនប្រាប់ឡើយថាតើមានអ្វីនៅពីក្រោយការព្រមានឲ្យចាកចេញពីទីក្រុងដែលមានមនុស្សជាង២លាននាក់មួយនេះ ឬបង្ហើបថាតើអាមេរិក ពិតជានឹងធ្វើអន្តរាគមន៍ផ្នែកយោធាជួយដល់អ៊ីស្រាអែល វាយអ៊ីរ៉ង់មែនឬក៏អត់?

ការព្រមានរបស់លោកត្រាំ កើតឡើងស្របពេលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ឈានចូលថ្ងៃទី៥ ដោយទីក្រុងតេហេរ៉ង់ បន្តបាញ់មីស៊ីលស្រោចលើទឹកដីអ៊ីស្រាអែល មិនលស់ថ្ងៃឡើយ។ 

អ៊ីស្រាអែល ស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់លើទីក្រុង Tel Aviv (រូបថត៖ Reuters)

គិតត្រឹមព្រឹកថ្ងៃអង្គារទី១៧ តួលេខមនុស្សស្លាប់នៅអ៊ីស្រាអែល មានចំនួន២៤នាក់ ​ចំណែកនៅខាងអ៊ីរ៉ង់វិញគឺធ្ងន់ធ្ងរជាង ពោលមនុស្សស្លាប់មានរហូតដល់ទៅ២២៤នាក់ឯណោះ។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បាន​បើក​ប្រតិបត្តិការ «Rising Lion» វាយ​ប្រហារ​តាម​អាកាស​លើ​ អ៊ីរ៉ង់មុន ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ 

ក្រោយមក ជម្លោះទ្រង់ទ្រាយធំក៏បានផ្ទុះឡើងដោយមានការបាញ់តដៃគ្នាទៅវិញទៅមក ឈានដល់ការសម្លាប់មេទ័ពកំពូលៗនិងអ្នកវិទ្យាសាស្រ្តល្បីៗរបស់ទីក្រុងតេហេរ៉ង់ ថែមទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង

The post ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ appeared first on Kampuchea Thmey Daily.