ត្រាំ ប្រាប់ ហ្សេលេនស្គី ថា អ៊ុយក្រែន នឹងបានដីពីរុស្ស៊ី វិញខ្លះ

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរៀបរាប់អំពីជំនួបតាមទូរស័ព្ទជាមួយលោក... The post ត្រាំ ប្រាប់ ហ្សេលេនស្គី ថា អ៊ុយក្រែន នឹងបានដីពីរុស្ស៊ី វិញខ្លះ appeared first on Kampuchea Thmey Daily.

ត្រាំ ប្រាប់ ហ្សេលេនស្គី ថា អ៊ុយក្រែន នឹងបានដីពីរុស្ស៊ី វិញខ្លះ

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរៀបរាប់អំពីជំនួបតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី ដោយថា ក្នុងអំឡុងពេលនោះ លោកបានជម្រាបទៅមេដឹកនាំរដ្ឋាភិបាលទីក្រុងកៀវថា អ៊ុយក្រែន អាចទទួលបានទឹកដីពីរុស្ស៊ីវិញខ្លះ មិនទាំងអស់ទេ។

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Reuters)

តាមសេចក្តីរាយការណ៍របស់ Reuters, លោក ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី អស់រយៈពេលប្រហែលមួយម៉ោង បន្ទាប់ពីនិយាយទូរស័ព្ទដូចគ្នាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជាងមួយម៉ោងកន្លះ ស្តីពីការបញ្ចប់សង្គ្រាម។ 

នៅសេតវិមាន លោក ត្រាំ និយាយថា រុស្ស៊ីយកបានដីច្រើន ពួកគេប្រយុទ្ធដើម្បីដីទាំងនោះ ហើយក៏ស្លាប់ទាហានច្រើនដែរ ប៉ុន្តែអ៊ុយក្រែន នឹងបានដីខ្លះមកវិញ។

ស្របពេលជាមួយគ្នានោះ ក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social, លោក ត្រាំ បញ្ជាក់ថា លោកហ្សេលេនស្គី បានបង្ហាញជំហរបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលមកកាន់តុចរចា។

លោក ត្រាំ (រូបថត៖ Reuters)

តាមការលើកឡើងរបស់ប្រមុខសេតវិមាន, មេដឹកនាំអ៊ុយក្រែន ក៏ចង់បានសន្តិភាពដូចលោក ពូទីន ដែរ។ ជំនួបមួយនឹងរៀបចំឡើងនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះអនុប្រធានាធិបតីអាមេរិក JD Vance ព្រមទាំងរដ្ឋមន្ត្រីការបរទេស Marco Rubio នឹងដឹកនាំគណៈប្រតិភូទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចចរចាដែលសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមាន។

សូមជម្រាបថា រុស្សីកាន់កាប់ប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន ហើយតែងទាមទារឲ្យទីក្រុងកៀវ ប្រគល់ទឹកដីបន្ថែមទៀត និងរក្សាភាពអព្យាក្រឹតជាអចិន្ត្រៃយ៍ក្រោមកិច្ចព្រមព្រៀងសន្តិភាពណាមួយ។

យ៉ាងណា អ៊ុយក្រែន​ទាមទារឲ្យ​រុស្ស៊ី​ដក​ខ្លួន​ចេញ​ពី​ទឹកដី​ដែល​វាយយកបានជាមុនសិន ហើយ​ថា ខ្លួន​ត្រូវ​តែ​ទទួល​បាន​សមាជិកភាពអង្គការ​ណាតូ ឬ​ការ​ធានា​សន្តិសុខជារួម​ដើម្បី​ការពារ​ក្រុងមូស្គូ​ពី​ការ​លុកលុយម្តង​ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ និង ពូទីន យល់ព្រមបំពេញទស្សនកិច្ចប្រទេសគ្នា ទៅវិញទៅមក

The post ត្រាំ ប្រាប់ ហ្សេលេនស្គី ថា អ៊ុយក្រែន នឹងបានដីពីរុស្ស៊ី វិញខ្លះ appeared first on Kampuchea Thmey Daily.