តា ចេក ខំប្រឹងតស៊ូដើម្បីចិញ្ចឹមជីវិតចុងក្រោយ ខណ:សិល្ប:ធ្លាក់ដល់ចំណុចសូន្យ

តារាកំប្លែងជើងចាស់មានឈ្មោះដើមឈុំ ប៊ុន ឈឿន ហៅតា ចេក ឬនាយ ចេក បានឲ្យដឹងជាថ្មីថា ទោះបីបច្ចុប្បន្ននេះលោកមាន The post តា ចេក ខំប្រឹងតស៊ូដើម្បីចិញ្ចឹមជីវិតចុងក្រោយ ខណ:សិល្ប:ធ្លាក់ដល់ចំណុចសូន្យ appeared first on Kampuchea Thmey Daily.

តា ចេក ខំប្រឹងតស៊ូដើម្បីចិញ្ចឹមជីវិតចុងក្រោយ ខណ:សិល្ប:ធ្លាក់ដល់ចំណុចសូន្យ

តារាកំប្លែងជើងចាស់មានឈ្មោះដើមឈុំ ប៊ុន ឈឿន ហៅតា ចេក ឬនាយ ចេក បានឲ្យដឹងជាថ្មីថា ទោះបីបច្ចុប្បន្ននេះលោកមានជីវភាពលំបាកខ្វះខាតយ៉ាងណា តែដើម្បីចិញ្ចឹមជីវិតចុងក្រោយ គាត់ត្រូវតែខំប្រឹងមិនជួបព្យុះភ្ញៀងយ៉ាងណាក៏ដោយនោះ។

តារាកំប្លែងតា ចេក កាលពីថ្មីៗនេះបានធ្វើឲ្យទស្សនិ កជននិងអ្នកគាំទ្រមានក្តីអាណិតអាសូរខ្លាំងក្រោយឃើញទិដ្ឋភាពតារាកំប្លែងជើងចាស់រូបនេះ កំពុងអង្គុយលក់ខ្យងនិងបន្លែនៅក្រោមស្ពានមួយកន្លែង លើទឹកដីស្រុកពារាំង ខេត្តព្រៃវែង។

តា ចេក បានបញ្ជាក់ថា រាល់ថ្ងៃនេះជីវភាពប្រចាំថ្ងៃរបស់គាត់ធ្លាក់ដល់កម្រិតសូន្យខណ:អាជីពសិល្ប:ក៏បាត់បង់ រីឯការរកស៊ីក៏មិនសូវកាក់កបឡើយ។

ដោយឡែកពេលនេះតារាកំប្លែងតា ចេក បានរៀបរាប់ពីការលំបាកថាថ្ងៃនេះក្ដៅខ្លាំងមកទិញព្រលិតនឹងត្រកួននៅបឹងតែក្ដៅយ៉ាងណាក៏ស៊ូៗដើម្បីចញ្ញឹមជីវិតចុងក្រោយបើការងាសិល្ប:វិញគ្មាននរណាហៅទេ គឺសព្វថ្ងៃធ្លាក់ដល់ចំណុចសូន្យហើយនោះ ទោះបីការសម្ដែងកន្លងមកជិត ៥០ ក៏ដោយមានតែស៊ូដើម្បីជីវិត។

តារាកំប្លែងជើងចាស់លោកតា ចេក ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីកាលពីថ្មីៗកន្លងមកនេះថា លោកពិត ជាសោកស្តាយជំនាញអាជីពសិល្ប:ដែលបានសាងឡើងជាង៥០ឆ្នាំប៉ុន្តែចុងក្រោយត្រូវបាត់បង់ទៅវិញស្ទើរគ្មានអ្នកស្គាល់ពិសេសក្មេងៗជំនាន់ក្រោយ។ក្នុងលោកតាក៏ស្នើអ្នកសិល្ប:បើមានការងារថតឬសម្តែងជួយហៅលោកទៅសម្តែងផងដើម្បីបានលុយដោះ ស្រាយជីវភាពនិងចិញ្ចឹមជីវិត៕ អត្ថបទ៖ ចាន់រ៉ា

The post តា ចេក ខំប្រឹងតស៊ូដើម្បីចិញ្ចឹមជីវិតចុងក្រោយ ខណ:សិល្ប:ធ្លាក់ដល់ចំណុចសូន្យ appeared first on Kampuchea Thmey Daily.