ជនសង្ស័យ ១ ក្រុម ប្លន់ម៉ូតូ ១ គ្រឿង ពីយុវជន ១ ក្រុម បានសម្រេច នៅសង្កាត់គោកឃ្លាង
ជនសង្ស័យ ១ ក្រុម ប្លន់ម៉ូតូ ១ គ្រឿង ពីយុវជន ១ ក្រុម បានសម្រេច នៅសង្កាត់គោកឃ្លាង... The post ជនសង្ស័យ ១ ក្រុម ប្លន់ម៉ូតូ ១ គ្រឿង ពីយុវជន ១ ក្រុម បានសម្រេច នៅសង្កាត់គោកឃ្លាង appeared first on Kampuchea Thmey Daily.

ជនសង្ស័យ ៧ នាក់ ជិះម៉ូតូ ៣ គ្រឿង បានធ្វើសកម្មភាពវាយប្លន់ម៉ូតូម៉ាកនិច ១ គ្រឿង ពីយុវជន ១ ក្រុម មានគ្នា ៦ នាក់ ជិះម៉ូតូ ២ គ្រឿង ដែលឌុបគ្នាមកពីហូបអីជុំគ្នា នៅម្តុំមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចុនតុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទី ឈានចូលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ នៅផ្លូវបេតុង ខាងក្រោយវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុពួកគេបានណាត់គ្នាទៅហូបអីនៅមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ដោយពួកគេ ៥ នាក់ មកពីម្តុំព្រែកលៀប ជ្រោយចង្វារ មកយកគ្នាម្នាក់ទៀតនៅម្តុំអ៉ីអ៊ន ២ សរុបមានគ្នា ៦ នាក់ ជិះម៉ូតូ ២ គ្រឿង ១ គ្រឿង ម៉ាកនិច និង ១ គ្រឿងទៀត ហុងដាឌ្រីមសេ ១២៥។

ជនរងគ្រោះបានបន្តថា លុះនៅមុនវេលាម៉ោងកើតហេតុ ពួកគេបាននាំគ្នាត្រឡប់មកវិញ ដោយជូនមិត្តម្នាក់ ដែលស្នាក់នៅម្តុំអ៉ីអ៊ន ២ ទៅផ្ទះវិញ។ ពេលនោះ ខណៈមកដល់ផ្លូវបេតុងវត្តសំរោងអណ្ដែត ស្រាប់តែឃើញជនសង្ស័យ ១ ក្រុម មានគ្នា ៧ នាក់ ជិះម៉ូតូចំនួន ៣ គ្រឿង បានជិះដេញ និងកាក់ម៉ូតូពួកគាត់ ហើយស្រែកថា «ពួកឯងឌឺអី» ហើយក៏យកមួកសុវត្ថិភាពមកវាយ ព្រមទាំងយកដុំថ្មគប់ពួកគាត់ទាំង ៣ នាក់ ដែលជិះលើម៉ូតូបណ្ដាលឲ្យដួលម៉ូតូ ហើយរត់ចោលម៉ូតូ។ ភ្លាមៗ ជនសង្ស័យ ក៏បាននាំគ្នាលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង។ ម៉ូតូដែលជនសង្ស័យប្លន់ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS-1947។
ក្រោយពេលកើតហេតុ នគរបាលសង្កាត់គោកឃ្លាង បានមកដល់នាំជនរងគ្រោះយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្ដឹងតាមស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ ៖ សំណាង
The post ជនសង្ស័យ ១ ក្រុម ប្លន់ម៉ូតូ ១ គ្រឿង ពីយុវជន ១ ក្រុម បានសម្រេច នៅសង្កាត់គោកឃ្លាង appeared first on Kampuchea Thmey Daily.