គយសហការជាមួយ DHL​  លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ​និង ក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) The post គយសហការជាមួយ DHL​  លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក appeared first on Kampuchea Thmey Daily.

គយសហការជាមួយ DHL​  លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ​និង ក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក, និងការកាត់បន្ថយតម្រូវការឯកសារជាពិសេសដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងក្នុងវិស័យឡូជីស្ទិករបស់កម្ពុជា។

ការចុះ MOUត្រូវបានធ្វើឡើងកាលពីព្រឹក ​ថ្ងៃទី២៧ ខែមីនា ​ ដើម្បីពង្រឹងកិច្ចសហការរវាង GDCE និង DHL ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក, ការកាត់បន្ថយតម្រូវការឯកសារអមភ្ជាប់ប្រតិវេទន៍គយ, ការកាត់បន្ថយបន្ទុកនៃការបញ្ចូលទិន្នន័យប្រតិវេទន៍គយ, ការកែលម្អមុខងារគ្រប់គ្រងហានិភ័យ និងការរៀបចំឱ្យមានបណ្ដាញទំនាក់ទំនងរបស់ GDCE និង DHL ជាដើម ដែលកិច្ចការទាំងនេះ នឹងធ្វើឱ្យដំណើរការនៃការបំពេញបែបបទបញ្ចេញទំនិញពីគយកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយអនុលោមភាព។

លោក Prayag Chitrakar បានថ្លែង​អំពីគំនិតផ្តួចផ្តើមគំនិតក្នុងការរៀបចំឯកសារអនុស្សរណៈនៃការយោគយល់គ្នានេះឡើង និងបានប្ដេជ្ញាថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការជំរុញឱ្យវិស័យដឹកជញ្ជូនបញ្ញើរហ័សនេះកាន់តែមានលក្ខណៈល្អប្រសើរ ឈានទៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម​ Logistics Hub ក្នុងតំបន់ និងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក។

លោក គុណ ញឹម ក៏បានបញ្ជាក់អំពីសមទ្ធិផលសំខាន់ៗ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលកន្លងមក លើការធ្វើទំនើបកម្មស្ថាប័ននិងកិច្ចសម្រួលពាណិជ្ជកម្ម មានជាអាទិ៍ ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window), ការធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ, ការដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing), ការពង្រីកវិសាលភាពការប្រើប្រាស់ e-Payment ជាដើម។

លោកថា​៖« ការចុះ MOU នាឱកាសនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន DHL Express (Cambodia) ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

កន្លងមក GDCE ក៏ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នឬក្រុមហ៊ុនមួយចំនួន ដូចជា សមាគមអេឡិចត្រូនិចនិងបច្ចេកវិទ្យាកម្ពុជា (CETA), ក្រុមហ៊ុន Chipmong Insee Cement Corporation និងជាពិសេសគឺ MOU ជាមួយប្រៃសណីយ៍កម្ពុជាលើកិច្ចសហការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍ សំដៅផ្ដល់កិច្ចសម្រួលបន្ថែមទៀត ក៏ដូចជាលើកកម្ពស់អនុលោមភាពនៃការបំពេញបែបបទបញ្ចេញទំនិញពីគយ៕

The post គយសហការជាមួយ DHL​  លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក appeared first on Kampuchea Thmey Daily.