ខេមរៈ សិរីមន្ត មោទនភាពខ្លាំងបានចូលរួមផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោក
ខេមរៈ សិរីមន្ត មោទនភាពខ្លាំងបានចូលរួមផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោក... The post ខេមរៈ សិរីមន្ត មោទនភាពខ្លាំងបានចូលរួមផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោក appeared first on Kampuchea Thmey Daily.
កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពខ្លាំងដែលមានឱកាសចូលរួមនៅក្នុងមហាព្រឹត្តិការណ៍” អង្គរស្នាមញញឹមនៃកម្ពុជាលើកទី២” ដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរទៅកាន់ពិភពលោក។
ប្រាកដណាស់មហាព្រឹត្តិការណ៍ “អង្គរស្នាមញញឹមនៃកម្ពុជាលើកទី២” នេះគឺមានផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯករំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ពក្បួនដង្ហែពីក្រុមនាថការីក្រុមសិល្បៈល្បីៗជាង ៥០០នាក់នៅខាងក្នុងប្រាសាទអង្គរ។
តារាចម្រៀងលោក ខេមរ: សិរីមន្ត បានថ្លែងថា ក្នុងនាមជនជាតិខ្មែរម្នាក់លោកពិតជាមានមោទនភាពខ្លាំងណាស់”ស្នាមញញឹមនៃកម្ពុជាដើម្បីបុព្វហេតុផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរទៅកាន់ពិភពលោក និងទេសចរណ៍កម្ពុជា។ ជាពិសេសពិធីដង្ហែរក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យនៅប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា »។
កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បន្តថា ការដង្ហែរព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះគឺ ដើម្បីជាការរំឭកអំពីវីរភាពរបស់ព្រះអង្គដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើងនាសម័យនោះ។
សូមបញ្ជាក់ថា មហាព្រឹត្តិការណ៍ នេះបានរៀបចំធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ។ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើងតាំងពីបុរាណកាលមក ។ លើសពីនោះ ក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបអារខ្មែរសំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
The post ខេមរៈ សិរីមន្ត មោទនភាពខ្លាំងបានចូលរួមផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោក appeared first on Kampuchea Thmey Daily.