​ទូរទស្សន៍មីយ៉ាន់ម៉ា៖ Htoo Ant Lwin នឹងប្រគល់​មកុដ​ជូន​លោកណាវ៉ាត់វិញ ហើយលាលែងតំណែងជា ND

ដ្បិតថារកឃើញម្ចាស់មកុដក្ដី ប៉ុន្តែឧបទ្ទវហេតុរវាង Miss Grand មីយ៉ាន់ម៉ា និង... The post ​ទូរទស្សន៍មីយ៉ាន់ម៉ា៖ Htoo Ant Lwin នឹងប្រគល់​មកុដ​ជូន​លោកណាវ៉ាត់វិញ ហើយលាលែងតំណែងជា ND appeared first on Kampuchea Thmey Daily.

​ទូរទស្សន៍មីយ៉ាន់ម៉ា៖ Htoo Ant Lwin នឹងប្រគល់​មកុដ​ជូន​លោកណាវ៉ាត់វិញ ហើយលាលែងតំណែងជា ND

កម្មវិធី Miss Grand International 2024 នៅយប់ចុងក្រោយថ្ងៃទី ២៥ ខែតុលា បានបញ្ចប់ទៅដោយជ័យជម្នះបានទៅលើបវរកញ្ញា Rachel Gupta តំណាងមកពីប្រទេសឥណ្ឌា។ តំណែងនៃលំដាប់រង​ដែល​នៅ​សេសសល់​រួម​មាន​តំណាង​ប្រទេស​ហ្វីលីពីន, មីយ៉ាន់ម៉ា បារាំង និង​ប្រេស៊ីល។

ដ្បិតថារកឃើញម្ចាស់មកុដក្ដី ប៉ុន្តែឧបទ្ទវហេតុរវាង Miss Grand មីយ៉ាន់ម៉ា និងលោក Nawat ឈានដល់ចំណុចកាន់តែរសើបខ្លាំង បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្របានបញ្ចប់ជាស្ថាពរ។ ភាគី​មីយ៉ាន់ម៉ាបាន​សម្តែង​ការ​ខកចិត្ត​នៅ​ពេល​ដែល​តំណាង​របស់​ខ្លួន​គឺបវរកញ្ញា Thae Su Nyein ​បាន​ត្រឹម​តែ​ឈរ​នៅ​ក្នុង​តំណែលំដាប់រង​លេខ២ ហើយក្នុងនាមជា​នាយក​ថ្នាក់​ជាតិ ​​(ND​) នៃស្ថាប័ន​មួយ​នេះ គឺ​លោក Htoo Ant Lwin ក៏​មាន​បំណង​បោះ​មកុដចោលពីឆាកអន្តរជាតិផងដែរ។

យ៉ាងណាក៏ដោយ កាលថ្ងៃទី ២៦ ខែតុលា ទូរទស្សន៍ Myanmar Celebrity TV បានរាយការណ៍ថា នាយកថ្នាក់ជាតិនៃ Miss Grand មីយ៉ាន់ម៉ាមានបំណងប្រគល់មកុដ Miss Grand International លំដាប់រងលេខ២របស់ Thae Su Nyein ជូនលោកណាវ៉ាត់ ព្រោះបេក្ខនារីក៏មានអារម្មណ៍ថា ការប្រលងលែងមានភាពយុត្តិធម៌ទៀតហើយ។

លើសពីនេះ អត្ថបទក៏បានបញ្ជាក់ផងដែរថា លោក Htoo Ant Lwin ចង់លាលែងពីតំណែងជានាយកជាតិ Miss Grand មីយ៉ាន់ម៉ានាពេលអនាគត។ នេះ​ក៏​ត្រូវ​បាន​លោកលើក​ឡើង​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់ ​បន្ទាប់​ពី​បាន​នាំ​បវរកញ្ញាខ្លួនចេញពី​ព្រឹត្តិការណ៍​នោះ​។ ​ស្របពេលថ្មីៗនេះនៅគេហទំព័រ MGI ឯណោះវិញ ក៏បង្ហាញបវរកញ្ញាដែលជាប់ចំណាត់ថ្នាក់ត្រឹមតែ៩រូបប៉ុណ្ណោះ! ដូច្នេះទស្សនិកជនអាចស្មត់បានថាជម្លោះរវាងមីយ៉ាន់ម៉ានឹងលោកណាវ៉ាត់គឺមិនធម្មតានោះទេ។

បវរកញ្ញានាពេលនេះមានត្រឹម៩រូបប៉ុណ្ណោះ

ចំណែក Thae Su Nyein វិញ​ក៏​បង្ហាញ​ច្បាស់​ថា​ ​មិន​សប្បាយចិត្ត​ដែល​គ្រាន់តែ​ជាប់​ឈ្មោះ​ជា​បេ​ក្ខ​នារី​លំដាប់រង​លេខ២ ហើយរូបនាងផ្ទាល់ក៏​យំ​មិន​ឈប់ ហាក់​មាន​អារម្មណ៍​មិន​ស្រួល​ពេល​ថតរូប។ ទិដ្ឋភាពក្រោយកម្មវិធីប្រកួត MGI​ 2024 វគ្គផ្តាច់ព្រ័ត្រ កាន់តែមានភាពច្របូកច្របល់ និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថែមទៀត។

មិនត្រឹមតែប៉ុណ្ណឹងទេ រឿង​នេះ​បាន​បង្ក​ឲ្យមានការ​ជជែក​គ្នា​យ៉ាង​ក្តៅគគុក​ រវាង​មហាជន​សម្រស់​ក្នុង​ប្រទេស​ផ្សេង​ៗ​។ អ្នក​គាំទ្រ​មីយ៉ាន់ម៉ា​ជឿ​ថា Thae Su Nyein ស័ក្តិសម​ទទួល​បាន​មកុដ​ជាង​​ឥណ្ឌា។ ទន្ទឹមនឹងនោះ អ្នកផ្សេងទៀតជឿថា បុគ្គលិកលក្ខណៈគឺជាកត្តាធំមួយ ដែលសម្រេចឲ្យតំណាងប្រទេសមីយ៉ាន់ម៉ាឈប់ត្រឹមតំណែងជើងឯករងលេខ២ ប៉ុណ្ណោះ។​

ក្រឡេកមកមើល តំណាងប្រទេសមីយ៉ាន់ម៉ា Thae Su Nyein ធ្វើបានល្អពេញកម្មវិធីប្រលង ប៉ុន្តែខណៈដែលចូលរួមក្នុងសកម្មភាព សម្រស់នេះត្រូវបានចោទប្រកាន់ថាបានប្រើបក្ខពួករបស់នាងជាជំនួយក្នុងការតុបតែងមុខ។ បន្ទាប់ពីនោះមក នាងថែមទាំងរងការចោទប្រកាន់ថាបានបន្តបង្ហាញអាកប្បកិរិយាមិនរាក់ទាក់ចំពោះបេក្ខនារីផ្សេងទៀត។ ឧទាហរណ៍ធម្មតាគឺការមិនអើពើនឹងតំណាងប្រទេសវេណេហ្ស៊ុយអេឡា ឬងាកចេញនៅពេលឃើញតំណាងវៀតណាមជាដើម៕

Htoo Ant Lwin​ នាយកថ្នាក់ជាតិរបស់មីយ៉ាន់ម៉ា

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងអាស្រូវមិនចប់ MGI រងការចោទថា កម្មវិធីជ្រើសរើសបវរកញ្ញាដើម្បីរកលុយសងកម្មវិធីវិញ

The post ​ទូរទស្សន៍មីយ៉ាន់ម៉ា៖ Htoo Ant Lwin នឹងប្រគល់​មកុដ​ជូន​លោកណាវ៉ាត់វិញ ហើយលាលែងតំណែងជា ND appeared first on Kampuchea Thmey Daily.