ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

មន្រ្តីសុខាភិបាលខេត្តកោះកុង បង្ហាញថា ជិតបំណាច់ឆ្នាំ២០២៤នេះ មានពលរដ្ឋទៅធ្វើតេស្តពិនិត្យឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់ The post ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់ appeared first on Kampuchea Thmey Daily.

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

កោះកុង ៖ មន្រ្តីសុខាភិបាលខេត្តកោះកុង បង្ហាញថា ជិតបំណាច់ឆ្នាំ២០២៤នេះ មានពលរដ្ឋទៅធ្វើតេស្តពិនិត្យឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់ និងមានអ្នកផ្ទុក​និង​អ្នក​ជំងឺអេដស៍ ដែល​កំពុង​ទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ARV)មាន១.០៣០/ស្រី៥៥៧នាក់។

គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ អ្នក​ទៅ​ធ្វើ​តេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់ ក្នុង​មូលដ្ឋានខេត្តកោះកុង។ នេះ​បើ​តាម​ការ​បញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងពិធីសម្ភោធ​អគារ​ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា។

លោកស្រីវេជ្ជបណ្ឌិត ប៉ែន អ៊ុងវីរ៉ា បន្ថែម​ថា ក្នុង​ចំណោម​អ្នក​ធ្វើ​តេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់ មានស្រី២.៦៧៥នាក់ ហើយរកឃើញអ្នកមានវិជ្ជមាន ២៩នាក់/ស្រី៖១៣នាក់)។

ជាក់ស្តែងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគ មានជាង១ពាន់/ស្រី៥៥៧នាក់។

មន្រ្តីសុខាភិបាលខេត្តកោះកុង ឱ្យដឹងទៀតថា អ្នកផ្ទុកមេរោគ ក្នុងនោះមានកុមារចំនួន១៧នាក់ និងមានអ្នកទទួលចំនួនប័ណ្ណមូលនិធិសមធម៌ចំនួន៤២៦នាក់ ដោយ​ពួកគាត់កំពុងត្រូវ​បានយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត។

បច្ចុប្បន្នខេត្តកោះកុង មាន​គ្លីនិក​ផ្តល់​សេវាថែទាំ និង​ព្យាបាល​បន្ត​គ្រប់ជ្រុងជ្រោយ​ដល់​អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ចំនួន២កន្លែង ក្នុង​នោះ​មាន​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។

គួរ​ជម្រាប​ថា រាល់ការផ្តល់សេវាទាំងអស់ដែលទាក់ទងនឹងការស្រាវជ្រាវមេរោគអេដស៍ ការ​ព្យាបាល និងថែទាំជំងឺ គឺមិនត្រូវបានបង់ថ្លៃសេវានោះទេ។ សូមនៅឱ្យឆ្ងាយ និងនិយាយថាទេពីគ្រឿងញៀន ព្រោះគ្រឿងនឹងបំផ្លាញអនាគតរបស់មនុស្សគ្រប់គ្នា និងសង្គមជាតិ។

បង្ការ​ខ្លួន​កុំ​ឱ្យឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ ដោយ​កុំ​ឆាប់ប្រឡូករឿងស្នេហា ឬ ផ្លូវភេទ ត្រូវ​រង់ចាំដល់អាពាហ៍ពិពាហ៍មកដល់។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានអំពាវនាវដល់ពលរដ្ឋដែលមានការសង្ស័យដែល​ថា ខ្លួនមាន​មេរោគអេដស៍ត្រូវប្រញាប់ទៅពិនិត្យឈាម ស្វែងរក​មេរោគ​ឱ្យ​បាន​ពិតប្រាកដ ជៀសវាង​លាក់បាំង​នាំចម្លងជំងឺរីករាលដាល។

ករណី​រកឃើញនឹងមានក្រុមគ្រូពេទ្យរក្សាការសម្ងាត់ជូន​មិន​បែក​ធ្លាយជាសាធារណៈនោះទេ។ លោកស្រីអភិបាលខេត្ត លើក​ទឹក​ចិត្តថា នៅពេលបានដឹងខ្លួន​ថា ផ្ទុកមេរោគអេដស៍ ហើយទៅព្យាបាលទាន់ពេលវេលា ជារឿងល្អប្រសើរសម្រាប់សុខភាពរបស់ខ្លួនឯង និងសង្គមជាតិ ដោយធានា​មិន​បន្ត​ចម្លង​ទៅមនុស្ស​ដទៃ​ទៀតបាន។

ដោយឡែកលោក សុខ ភិរម្យ ប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា ថ្លែងថា អាជ្ញាធរស្រុកឃុំភូមិរបស់លោក បានគាំទ្រជ្រុំជ្រោមដល់វិស័យសុខាភិបាល និងផ្តល់ព័ត៌មានដល់ពលរដ្ឋពីសេវាធ្វើតេស្តឈាម និងសេវាថែទាំព្យាបាលសុខភាពនៅតាមមណ្ឌលសុខភាព។

បើតាមលោក សុខ ភិរម្យ តែងតែផ្សព្វផ្សាយពីវិធានការបង្ការជំងឺនេះ និងកុំសេពគ្រឿងញៀនដែលធ្វើរុញច្រានបាត់ស្មារតីទៅរកសេវាផ្លូវភេទ ជាហានិភ័យនៃអត្រាឆ្លងមេរោគបានលឿនដោយមិនដឹងខ្លួន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់ appeared first on Kampuchea Thmey Daily.