ខាន់ ចេសា ប្រហែលជាមិនអាចចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ
នៅពេលទទួលដំណឹងពីម្ចាស់ផ្ទះថៃដាក់កីឡា ជឺជីតស៊ូ ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ គឺពិតជាគួរឲ្យរីករាយសម្រាប់កម្ពុជា The post ខាន់ ចេសា ប្រហែលជាមិនអាចចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ appeared first on Kampuchea Thmey Daily.
នៅពេលទទួលដំណឹងពីម្ចាស់ផ្ទះថៃដាក់កីឡា ជឺជីតស៊ូ ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ គឺពិតជាគួរឲ្យរីករាយសម្រាប់កម្ពុជា ដោយសារកីឡាជឺជីតស៊ូមានសក្តានុពលសម្រាប់ការស្វែងរកមេដាយ។
ក្នុងចំណោមកីឡាករ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា គឺជាកម្លាំងស្នូលសម្រាប់កីឡាជឺជីតស៊ូក្នុងស្វែងរកមេដាយ ប៉ុន្តែតាមដំណឹងចុងក្រោយ កីឡាការិនីរូបនេះទំនងជាមិនអាចចូលរួមប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៥ បានទេ។ មូលហេតុដោយសារតែកីឡាការិនីរូបនេះបានរៀបការរួច ដូច្នេះជាប់បំពេញភារកិច្ចជាមួយក្រុមគ្រួសារ។
ខាន់ ចេសា មិនបានប្រកួតណាមួយឡើយ ចាប់តាំងពីបានប្រកួតជាមួយកីឡាការិនីអាមេរិក Danielle Kelly កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរីនៅស្ថាប័នប្រដាល់គុនចម្រុះ ONE Championship។
កាលពីខែសីហា ឆ្នាំ២០២៤ ខាន់ ចេសា បានរៀបការជាមួយលោក Zach Kaina ដែលជាដៃគូរបស់នាងតាំងពីកុមារី។ លោក Zach Kaina ក៏ជាកីឡាករជឺជីតស៊ូដែលមានសមត្ថភាពកម្រិតអន្តរជាតិ។
សូមបញ្ជាក់ថា ខាន់ ចេសា បាននាំមេដាយចំនួន៤គ្រឿងជូនជាតិកម្ពុជាគឺ មេដាយមាស១គ្រឿង កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨, មេដាយមាស២គ្រឿងពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ និងឆ្នាំ២០២៣ ព្រមទាំងមេដាយប្រាក់ កីឡាស៊ីហ្គេម ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
The post ខាន់ ចេសា ប្រហែលជាមិនអាចចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ appeared first on Kampuchea Thmey Daily.