ក្រុង​ហូជីមិញ​កំណត់គោលដៅ ​​ប្រាក់​ចំណូលមធ្យម​សម្រាប់​មនុស្ស​ម្នាក់ ​ជាង ៧ ៨០០ ដុល្លារ​ ​​ឆ្នាំ​នេះ

គោលដៅនេះ គឺ ៥៧ ភាគរយ ខ្ពស់ជាងគោលដៅផលិតផលក្នុងស្រុកសរុបជាតិវៀតណាម (GDP) ​ត្រឹម ៥ ០០០ ដុល្លារ/ម្នាក់ នៅឆ្នាំនេះ។ The post ក្រុង​ហូជីមិញ​កំណត់គោលដៅ ​​ប្រាក់​ចំណូលមធ្យម​សម្រាប់​មនុស្ស​ម្នាក់ ​ជាង ៧ ៨០០ ដុល្លារ​ ​​ឆ្នាំ​នេះ appeared first on Kampuchea Thmey Daily.

ក្រុង​ហូជីមិញ​កំណត់គោលដៅ ​​ប្រាក់​ចំណូលមធ្យម​សម្រាប់​មនុស្ស​ម្នាក់ ​ជាង ៧ ៨០០ ដុល្លារ​ ​​ឆ្នាំ​នេះ

ទីក្រុងហូជីមិញនៃប្រទេសវៀតណាម បានកំណត់គោលដៅរបស់ខ្លួន ដោយ​បង្កើន «ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់» ​ក្នុងឆ្នាំ ២០២៥ ដល់ ២០៤,៣ ​លានដុង ឬស្មើនឹង​ ៧ ៨៥០ ដុល្លារអាមេរិក/ម្នាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃសុក្រ។ ​

គោលដៅនេះ គឺ ៥៧ ភាគរយ ខ្ពស់ជាងគោលដៅផលិតផលក្នុងស្រុកសរុបជាតិវៀតណាម (GDP) ​ត្រឹម ៥ ០០០ ដុល្លារ/ម្នាក់ នៅឆ្នាំនេះ។

ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ ឆ្លុះបញ្ចាំងពីតម្លៃនៃទំនិញ និងសេវាកម្មដែល​សេដ្ឋកិច្ចផលិតបាន សម្រាប់មនុស្សម្នាក់ ក្នុងរយៈពេលឆ្នាំជាក់លាក់ណាមួយ។​

ក្នុងឆ្នាំ ២០២៤ ប្រាក់ចំណូលជាមធ្យមរបស់ទីក្រុងហូជីមិញ គឺ ៧ ៦០០​ ដុល្លារ ឬច្រើនជាង ១៩៧ លានដុង ដែលធ្វើឱ្យក្រុងនេះ ជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមទីក្រុង​មានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ច្រើនបំផុត បន្ទាប់ពីទីក្រុងកំពង់ផែ Hai Phong (៨ ៦៦៥ ដុល្លារ) ខណៈក្រុងហាណូយ មាន ៦ ៥០០ និងក្រុងដាណាង ៤ ៧១៩៕

The post ក្រុង​ហូជីមិញ​កំណត់គោលដៅ ​​ប្រាក់​ចំណូលមធ្យម​សម្រាប់​មនុស្ស​ម្នាក់ ​ជាង ៧ ៨០០ ដុល្លារ​ ​​ឆ្នាំ​នេះ appeared first on Kampuchea Thmey Daily.