ការរញ្ជួយដីនៅបាងកក បង្កការខូចខាតដល់អាគារជាច្រើនក្នុងក្រុង
អាជ្ញាធរថៃមិនទាន់អាចប្រាប់ពីព័ត៌មានច្បាស់លាស់ អំពីចំនួនដែលរងផលប៉ះពាល់បានទេ ខណៈការត្រួតពិនិត្យកំពុងរៀបចំដំណើរការ។ The post ការរញ្ជួយដីនៅបាងកក បង្កការខូចខាតដល់អាគារជាច្រើនក្នុងក្រុង appeared first on Kampuchea Thmey Daily.

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃសុក្រនេះថា ការរំញ័រដីធ្ងន់ធ្ងរនៅទីក្រុងបាងកក ដែលបណ្ដាលមកពីការរំញ្ជួយដី ៧,៧ រុិចទ័រនៅក្បែរក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា បានបណ្ដាលឱ្យមានការខូចខាតដល់អាគារខ្ពស់ៗក្នុងទីក្រុងបាងកកជាច្រើនខ្នង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

លោកបន្តថា អាជ្ញាធរថៃមិនទាន់អាចប្រាប់ពីព័ត៌មានច្បាស់លាស់ អំពីចំនួនដែលរងផលប៉ះពាល់បានទេ ខណៈការត្រួតពិនិត្យកំពុងរៀបចំដំណើរការ។ លោកបានជំរុញឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។
គួរគូសបញ្ជាក់ថា ការរញ្ជួញដីនៅភាគកណ្ដាលនៃមីយ៉ាន់ម៉ា បានបង្កការរំញ័រដល់ប្រទេសជិតខាងផ្សេងៗទៀតរួមមានថៃ បង់ក្លាដែស ឡាវ និងឥណ្ឌាជាដើម។
ការរំញ័រនៅក្រុងបាងកក បានបណ្ដាលឱ្យអាគារខ្ពស់កម្ពស់ ៣០ ជាន់ កំពុងសាងសង់មួយ ដួលរលំ។ ក្រុមអ្នកជួញសង្គ្រោះបន្ទាន់របស់ថៃបានឱ្យដឹងនៅម៉ោង ៤ រសៀលនេះថា មនុស្ស ២ នាក់បានស្លាប់ ខណៈជាច្រើននាក់ត្រូវជាប់គាំងក្នុងគំនរបាក់បែក។ មានសេចក្ដីរាយការណ៍ខ្លះថា មានមនុស្សប្រមាណ ៤៣ នាក់ជាប់នៅក្នុងនោះ៕
The post ការរញ្ជួយដីនៅបាងកក បង្កការខូចខាតដល់អាគារជាច្រើនក្នុងក្រុង appeared first on Kampuchea Thmey Daily.