ការដោះដូរទំនិញកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១,៨៨ ពាន់លានដុល្លារ នៅ ៥ ខែ ឆ្នាំនេះ​

កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូច ជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ... The post ការដោះដូរទំនិញកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១,៨៨ ពាន់លានដុល្លារ នៅ ៥ ខែ ឆ្នាំនេះ​ appeared first on Kampuchea Thmey Daily.

ការដោះដូរទំនិញកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១,៨៨ ពាន់លានដុល្លារ នៅ ៥ ខែ ឆ្នាំនេះ​

នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ថៃ មានទំហំទឹក​ប្រាក់ជិត ១,៨៨ ពាន់លានដុល្លារ ខណៈ​កម្ពុ​ជានាំចេញទៅថៃ ៣៩៦ លានដុល្លារ កើន ១,១% ចំណែកឯថៃនាំទំនិញចូល​មកវិញ មានទំហំ​ទឹក​ប្រាក់ ១,៤៨ ពាន់លានដុល្លារ កើនឡើង ១០,៤%។ នេះបើយោង​តាមអគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥។

អ្នកឧកញ៉ា លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែមិថុនានេះថា ថៃជាទីផ្សារធំ​សម្រាប់​កម្ពុជា ​ដែលទទួលទិញ​លំហូរ​ផលិតផលកម្ពុជា​ដែលជាវត្ថុធាតុដើម ដែល​យើង​មិនអាចនាំចេញ​ក្រៅ​ពីប្រទេសជិតខាង ដូច្នេះ ភាពចាំបាច់រវាងពាណិជ្ជកម្មសេដ្ឋកិច្ច ប្រទេស​ជិតខាង មិនថាតែថៃទេ វៀតណាម។

​កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូចជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ ខណៈថៃនាំមកវិញនូវសម្ភារៈសំណង់ គ្រឿងអេឡិកត្រូនិក គ្រឿងយន្តកសិកម្ម ភេសជ្ជៈ បន្លែ ផ្លែឈើ។

​យោងក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែក​ថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

The post ការដោះដូរទំនិញកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១,៨៨ ពាន់លានដុល្លារ នៅ ៥ ខែ ឆ្នាំនេះ​ appeared first on Kampuchea Thmey Daily.