UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សព​ស្រ្តីវ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យ ប្រើហិង្សាវាយក្បាល នឹងខ្ទប់ដង្ហើម បណ្តាល​ឱ្យស្លាប់រួចយកទៅប្លុងចោលនៅដីឡូតិ៍ The post UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម appeared first on Kampuchea Thmey Daily.

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

ភ្នំពេញ ៖ សព​ស្រ្តីវ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យ ប្រើហិង្សាវាយក្បាល នឹងខ្ទប់ដង្ហើម ទើបបណ្តាល​ឱ្យស្លាប់រួចយកទៅប្លុងចោលនៅដីឡូតិ៍ ផ្អើលពលរដ្ឋនឹងសមត្ថកិច្ច ចុះអន្តរាគមន៍។

ហេតុការណ៍​យក​សព​មកប្លុងចោលនេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង ៣០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅ​ចំណុច​ដីឡូតិ៍​មួយ​កន្លែង តាមបណ្តោយផ្លូវបេតុង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបាន​ឱ្យ​ដឹង​ថា នៅវេលាព្រឹកព្រលឹម គាត់បានជិះម៉ូតូឆ្លងកាត់ចំណុចកើតហេតុ បាន​ឃើញពី​ចម្ងាយ មាន​ជនសង្ស័យម្នាក់បានជិះកង់បីខ្មែរ រួមជាមួយស្រ្តីវ័យជាង៣០ឆ្នាំខាងលើ ដោយ​ឃើញ​មាន​ការ​ប្រតាយប្រតប់​គ្នា ធ្វើ​ឱ្យជនសង្ស័យខាងលើវាយក្បាលស្រ្តីរងគ្រោះ នឹង​បាន​ខ្ទប់ដង្ហើម បណ្តាល​ឱ្យ​ស្រ្តីរងគ្រោះស្លាប់ ។ ភ្លាមៗ ជន​សង្ស័យ​បានបន្តជិះកង់បីខ្មែរ មកចំណុចដីឡូតិ៍រួចយកសពស្រ្តីរងគ្រោះទៅបោះចោលក្នុងដីឡូតិ៍ខាងលើ រួច​ក៏​ជិះ​កង់​បី​គេច​ខ្លួន​បាត់ស្រមោលតែម្តង។ ស្របពេលនោះគាត់ក៏ប្រញាប់រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍ផងដែរ ។

បច្ចុប្បន្ន សពរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ចយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ។ ចំណែក​ជនសង្ស័យត្រូវ សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ ៖ រដ្ឋា

The post UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម appeared first on Kampuchea Thmey Daily.