The Pinnacle Residence រៀបចំព្រឹត្តិការណ៍ប្រគល់ខុនដូ១០០០យូនីត ជូនម្ចាស់មកពី១០ប្រទេសរួចរាល់
The Pinnacle Residence បានសម្រេចសមិទ្ធផលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍ប្រគល់ The post The Pinnacle Residence រៀបចំព្រឹត្តិការណ៍ប្រគល់ខុនដូ១០០០យូនីត ជូនម្ចាស់មកពី១០ប្រទេសរួចរាល់ appeared first on Kampuchea Thmey Daily.
The Pinnacle Residence បានសម្រេចសមិទ្ធផលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍ប្រគល់ទទួលផ្ទះដ៏ធំបំផុតមួយនៅក្នុងប្រវត្តិទីផ្សារអចលនទ្រព្យ កម្ពុជាយ៉ាងជោគជ័យ ដោយខុនដូ១០០០យូនីតបានប្រគល់ជូនម្ចាស់មកពី១០ប្រទេសរួចរាល់។
ការប្រគល់ផ្ទះដ៏ធំ របស់The Pinnacle Residence បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
កម្មវិធី ដ៏អស្ចារ្យនេះមិនត្រឹមតែជានិមិត្តរូបនៃការប្រគល់ទទួលផ្ទះដោយជោគជ័យរបស់គម្រោង The Pinnacle Residence ដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពគ្រប់គ្រងនិងជំនាញរបស់ក្រុមការងារ គម្រោងតែប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីការទន្ទឹងរង់ចាំរបស់ម្ចាស់ផ្ទះជាង១០០០នាក់ដែលមកពីប្រទេសជាង ១០ប្រទេស ដែលចង់បានការរស់នៅថ្មីស្រឡាងមួយ។
កម្មវិធីប្រគល់ទទួលផ្ទះនេះទទួលបានជោគជ័យដែលពុំធ្លាប់មានពីមុនមក ម្ចាស់ផ្ទះមកទទួលផ្ទះ ដោយផ្ទាល់រហូតដល់៩៩%ដែលទិន្នន័យនេះមិនត្រឹមតែជាតឹកតាងដ៏រឹងមាំក្នុងការឆ្លុះបញ្ចាំងពីគុណ ភាពគម្រោងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងឱ្យឃើញផ្ទាល់អំពីការទទួលស្គាល់និងជឿទុកចិត្ត ខ្ពស់របស់ទីផ្សារនិងម្ចាស់ផ្ទះទាំងអស់ចំពោះគម្រោង The Pinnacle Residence”។
ការប្រគល់ទទួលផ្ទះលើកនេះ ក្រុមហ៊ុនបានបង្កើតក្រុមការងារប្រគល់ផ្ទះជាពិសេស ដែលប្រមូលផ្តុំ ទៅដោយអ្នកជំនាញនៅក្នុងវិស័យនេះ ហើយប្រើប្រាស់វិធីសាស្ត្រនៃការប្រគល់ទទួលផ្ទះដោយបែង ចែកជាក្រុម និងណាត់ទុកជាមុន។ វិធីសាស្ត្រនេះបែងចែកចំនួនម្ចាស់ផ្ទះដែលមកទទួលផ្ទះទៅតាម ចំនួនដែលបានណាត់ទុកមុន ដើម្បីគ្រប់គ្រងឱ្យបានម៉ត់ចត់ទៅលើចំនួនម្ចាស់ផ្ទះដែលត្រូវទទួល សេវាកម្ម ហើយធានាថាម្ចាស់ផ្ទះទាំងអស់សុទ្ធតែទទួលបានសេវាកម្មពិសេសមួយទល់នឹងមួយ នៅ ពេលប្រគល់ទទួលផ្ទះរបស់ខ្លួន ទទួលបានបទពិសោធនៃការទទួលផ្ទះដ៏រីករាយនិងងាយស្រួល។
គម្រោង The Pinnacle Residence បានសហការជាមួយសណ្ឋាគារ Radisson លំដាប់ផ្កាយប្រាំ ដ៏ប្រណីតដែលមានអាយុកាលរាប់រយឆ្នាំនិងជាប់លំដាប់ទី៣នៅក្នុងទស្សនាវដ្ដី “Forbes”។ ចំពោះការរៀបចំផែនការ អាជីវកម្មនៅជាន់ក្រោម ក្រុមហ៊ុន
មានរៀបចំជាផ្សារទំនើបដែលមានសួនច្បារខាងក្នុង ហើយប្រមូលផ្តុំ ទៅដោយហាងអាហារល្បីឈ្មោះនៅលើពិភពលោក ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៥។
លោក សៀវ ហៃប័រ (Xiao Haibo) អគ្គនាយករងក្រុមហ៊ុន សៀងហៃ បាវយី (ខេមបូឌា) ឯ.ក (SHANGHAI BAOYE (CAMBODIA) CO., LTD.) បានលើកឡើងថា៖នាពេលអនាគតនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការសាងសង់បន្តបន្ទាប់ទៀត ដើម្បីធានាថា គម្រោងនីមួយៗអាចបញ្ចប់ទៅបានទាន់ពេលវេលា ធានាបាននូវគុណភាពតាមស្តង់ដារកំណត់។
The Pinnacle Residence ស្ថិតនៅក្នុងតំបន់រដ្ឋបាលកណ្តាលក្រុងភ្នំពេញ ជាចំណុចប្រសព្វរវាង មហាវិថីព្រះមុនីវង្ស មហាវិថីកងយុទ្ធពលខេមរៈភូមិន្ទ និងមហាវិថីសម្តេច ហ៊ុន សែន ដែលជាកន្លែង ដែលត្រូវឆ្លងកាត់រវាងចំណុចកណ្តាលរបស់ទីក្រុង និងអាកាសយានដ្ឋានថ្មី ពោលទីតាំងនេះគឺបម្រើ ជាច្រកទ្វារថ្មីទៅកាន់ពិភពលោក និងជាមុខមាត់ថ្មីសម្រាប់រាជធានីភ្នំពេញ។គម្រោងនេះមានការអភិវឌ្ឍសម្បូរបែប រួមមានលំនៅឋានប្រប្រណីត មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យកម្រិត 5A និងសណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរជាតិ៕
ដោយ ៖ ស្រីរ័ត្ន
The post The Pinnacle Residence រៀបចំព្រឹត្តិការណ៍ប្រគល់ខុនដូ១០០០យូនីត ជូនម្ចាស់មកពី១០ប្រទេសរួចរាល់ appeared first on Kampuchea Thmey Daily.