ទូកងល្បី​ឈ្មោះ​ចំណុះ ៧៥​ នាក់មួយ​​នៅ​ខេត្តក្រចេះ​សន្យា​សាងកេរ្តិ៍ឈ្មោះ យកជ័យជំនះ​ជូន​ភូមិស្រុក​

ក្រុមកីឡាករអុំទូក​ង ក្នុងខេត្តក្រចេះ នារសៀសថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសជួបសំណេះសំណាល​ជាមួយ The post ទូកងល្បី​ឈ្មោះ​ចំណុះ ៧៥​ នាក់មួយ​​នៅ​ខេត្តក្រចេះ​សន្យា​សាងកេរ្តិ៍ឈ្មោះ យកជ័យជំនះ​ជូន​ភូមិស្រុក​ appeared first on Kampuchea Thmey Daily.

ទូកងល្បី​ឈ្មោះ​ចំណុះ ៧៥​ នាក់មួយ​​នៅ​ខេត្តក្រចេះ​សន្យា​សាងកេរ្តិ៍ឈ្មោះ យកជ័យជំនះ​ជូន​ភូមិស្រុក​

ក្រុមកីឡាករទូក​ងល្បីឈ្មោះ​មួយ​ក្នុង​ខេត្តក្រចេះ បានត្រៀមខ្លួន​និង​បាន​ប្តេជ្ញាចិត្តយកជ័យជំនះ​ឱ្យខានតែបាន ក្នុង​ឱកាស​ចូលរួមព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែនៅ​រាជធានីភ្នំពេញ។

ខណៈ​ដែល​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន បានចុះជួបសំណេះ​សំណាល​​​ក្រុម​កីឡាករទូកខេត្តក្រចេះ ដែល​ត្រៀម​ចូលរួម​ព្រះរាជពិធី​បុណអុំទូក អកអំបុក និង​បណ្តែត​ប្រទីបនៅ​រាជធានីភ្នំពេញនៅសប្តាហ៍ក្រោយនេះ លោក ញ៉ក់ ចិន ជាគណៈកម្មការនិងជាកីឡាករចំណុះ​ទូកង ឈ្មោះ សុវណ្ណបទុមសែន​ជ័យ​បារមីលោកតាអ៊ំ ដែលជាទូកល្បីឈ្មោះ​មួយ​ស្ថិតនៅវត្តជ្រោយស្នែងក្របី ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ បាន​ឱ្យដឹងថា ខណៈ​ដែល​ព្រះរាជពិធីបុណ្យអុំទូក​កាន់តែ​កៀក កីឡាករចំណុះទូកទាំងអស់បានខិតខំ​ហ្វឹកហាត់ ដោយ​បានប្ដេជ្ញាចិត្តនឹងប្រឹងប្រែង​យកជ័យជំនជា​កិត្តិយស​សម្រាប់​ភូមិ ស្រុក​​ខេត្តវិញ។

លោកបន្ត​ថា ទូកង​ សុវណ្ណបទុមសែន​ជ័យ​បារមីលោកតាអ៊ំ ដែលជាទូកល្បីឈ្មោះ​មួយ​ស្ថិតនៅវត្តជ្រោយស្នែងក្របី ជា​ទូកវែងខ្នាតពិសេសដែល​មានចំណុះរហូតដល់ទៅ ៧៦នាក់។

លោក​ថា ចាប់​តាំង​ពី​បង្កើតទូកង ឈ្មោះ សុវណ្ណបទុមសែនជ័យបារមីលោកតាអ៊ំនេះ​មក គឺបានចូលរួម​​ប្រណាំង​បាន​ចំនួន ២ដង ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ប៉ុន្តែក្រោយមកត្រូវបានអាកខានដោយសារជំងឺកូវិដ-១៩។

គួរ​រំលឹកថា ទូកង ឈ្មោះ សុវណ្ណបទុមសែនជ័យបារមីលោកតាអ៊ំ គឺជាទូកង ខ្នាតពិសេសមួយ ក្នុងចំណោមទូកងខ្នាតពិសេសទាំង ៥ នៅក្នុងខេត្តក្រចេះ ដែលមាន កេរ្តិ៍ឈ្មោះបោះសម្លេង ក្នុងការប្រកួតប្រណាំង នាពេលកន្លងមក៕

ដោយ ៖ ប្រុញ វិធិន

The post ទូកងល្បី​ឈ្មោះ​ចំណុះ ៧៥​ នាក់មួយ​​នៅ​ខេត្តក្រចេះ​សន្យា​សាងកេរ្តិ៍ឈ្មោះ យកជ័យជំនះ​ជូន​ភូមិស្រុក​ appeared first on Kampuchea Thmey Daily.