Shell គ្រោងបន្ថែមការវិនិយោគជាង ២ ប៊ីលាន​ដុល្លារ នៅម៉ាឡេស៊ី

ក្រុមហ៊ុនថាមពលយក្សពិភពលោក Shell បានសន្យាថា នឹងបន្ថែមការវិនិយោគជាង ៩ ប៊ីលានរីងហ្គីត (២,១១ ប៊ីលានដុល្លារ) ​នៅក្នុងប្រទេសម៉ាឡេស៊ី ​ The post Shell គ្រោងបន្ថែមការវិនិយោគជាង ២ ប៊ីលាន​ដុល្លារ នៅម៉ាឡេស៊ី appeared first on Kampuchea Thmey Daily.

Shell គ្រោងបន្ថែមការវិនិយោគជាង ២ ប៊ីលាន​ដុល្លារ នៅម៉ាឡេស៊ី

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ក្រុមហ៊ុនថាមពលយក្សពិភពលោក Shell បានសន្យាថា នឹងបន្ថែមការវិនិយោគជាង ៩ ប៊ីលានរីងហ្គីត (២,១១ ប៊ីលានដុល្លារ) ​នៅក្នុងប្រទេសម៉ាឡេស៊ី ​ចន្លោះពី ២-៣ ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Free Malaysia Today។

លោក អាន់វ៉ា បាន​បង្ហោះសារលើបណ្ដាញសង្គម X ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Shell លោក Wael Sawan បានបង្ហាញពីការប្តេជ្ញាចិត្តវិនិយោគនេះ ក្នុងអំឡុងពេលជួបសម្តែងការគួរសមកាលពីថ្ងៃអង្គារ​។

លោកសរសេរបន្តយ៉ាងដូច្នេះថា៖ «​ការសម្រេចចិត្ត​បង្ហាញពីការបោះឆ្នោតដ៏គួរឱ្យទុកចិត្តពីអ្នកវិនិយោគ​លំដាប់ពិភពលោក​ក្នុងគោលនយោបាយសេដ្ឋកិច្ចដ៏ល្អរបស់យើង ភាពច្បាស់លាស់ក្នុងការដឹកនាំរបស់យើង និងការសន្យានាពេលអនាគតរបស់យើង»។

ក្នុងអំឡុងពេលជួបសម្តែងការគួរសម លោក អាន់វ៉ា បាននិយាយថា លោកបានចែករំលែកចក្ខុវិស័យជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការដាក់ប្រទេសជាគោលដៅវិនិយោគប្រកបដោយស្ថិរភាព ​និង​និរន្តរភាព។

មេដឹកនាំម៉ាឡេស៊ីដដែលបន្ថែមថា ​លោក Sawan បានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន​ Shell ចំពោះទិសដៅរបស់​ម៉ាឡេស៊ី ​ហើយ​ការវិនិយោគនាពេលខាងមុខរបស់ Shell នឹងជួយបង្កើតឱកាស​ការងារ ដែលមានជំនាញខ្ពស់សម្រាប់ប្រជាជនម៉ាឡេស៊ី។

គួរគូស​បញ្ជាក់ថា ក្រុមហ៊ុន Shell ដំណើរការស្ថានីយ៍ប្រេងឥន្ធនៈប្រហែល ៩៥០ កន្លែង​ ទូទាំងប្រទេស​ម៉ាឡេស៊ី ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីក្រុមហ៊ុន​ម៉ាឡេស៊ី Petronas ។ Shell ក៏លក់ប្រេងរំអិលឧស្សាហកម្ម និងផលិតប្រេង និងឧស្ម័ននៅឆ្នេរសមុទ្រ Sabah និង Sarawak ផងដែរ៕

The post Shell គ្រោងបន្ថែមការវិនិយោគជាង ២ ប៊ីលាន​ដុល្លារ នៅម៉ាឡេស៊ី appeared first on Kampuchea Thmey Daily.