សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស... The post សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស appeared first on Kampuchea Thmey Daily.

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

ក្រៅពី​សេវា​ព្យាបាល​ជំងឺ​ទូទៅ​ សមាជិក ប​.​ស​.​ស​.​ ក៏​ទទួលបាន​នូវ​សេវា​បង្ការ​សុខភាព​ចំនួន​ ៦ ​ពី​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ឬ​វិទ្យាស្ថាន​សាធារណៈ ដៃគូ ប​.​ស​.​ស។

បើ​តាម ប​.​ស​.​ស សេវា​បង្ការ​សុខភាព​ចំនួន ​៦ ​ក្នុងនោះ​រួមមាន ទី១.សេវា​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត។ ទី២.សេវា​ចាក់​សេរ៉ូម ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត។ ទី៣.សេវា​ចាក់​សេរ៉ូម ប្រឆាំង​ជំងឺ​តេតាណូស។ ទី៤.សេវា​ចាក់​សេរ៉ូម ប្រឆាំង​ពិស​ពស់។ ទី៥.សេវា​ពិនិត្យ​ឈាម​រក​ជំងឺ​ពក ក និង​ទី៦.សេវា​ពិនិត្យ​ឈាម​កំណត់​អ​បោ​ធាតុ​មហារីក​ក្រោយ​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​វះកាត់ និង​/​ឬ​ក្រោយ​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​ចាក់​គីមី និង​/​ឬ​ក្រោយ​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​បាញ់​កាំរស្មីអ៊ិច។

ប​.​ស​.​ស​. បាន​បញ្ជាក់ថា សេវា​បង្ការ​ដែល​បានកំណត់​ខាងលើនេះ​ ត្រូវបាន​ផ្តល់​ដោយ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ឬ​វិទ្យាស្ថាន​សាធារណៈ ដៃគូ ប​.​ស​.​ស​. តែប៉ុណ្ណោះ។

សូម​រំលឹកថា គិត​មក​ត្រឹម​ខែមេសា ឆ្នាំ ​២០២៥​ នេះ ប​.​ស​.​ស​. មាន​សមាជិក​កើនឡើង​ដល់ ​៣ ០៦០ ៣៩២ នាក់ ស្រី ១ ៦៨៦ ៨៨៧ នាក់ ​ក្នុងនោះ​ បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​សាធារណៈ​ចំនួន ៥០៨ ៦៦៩​ នាក់ ​ស្រី ១៥០ ៩០៨​ នាក់ បុគ្គល​​ស្ថិតក្នុង​វិស័យ​ឯកជន ចំនួន ១ ៨៦៦ ១២២ ​នាក់​ ស្រី ១ ១២៤ ៨០១​ នាក់ បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ៤៩៨ ៥៤៦ ​នាក់ ស្រី​ ៣០៣ ៤១៩​ នាក់ និង​អ្នក​ក្នុង​បន្ទុក​ ១៨៧ ០៥៥​ នាក់ ស្រី ១០៧ ៧៥៩ នាក់៕

អត្ថបទ ៖ សំអឿន

The post សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស appeared first on Kampuchea Thmey Daily.