PTT គ្រោងកាត់បន្ថយការចំណាយ ដោយសារបន្ទុកពន្ធរបស់ ត្រាំ
គោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើឱ្យតម្រូវការប្រេងចុះខ្សោយដោយសារតែភាពមិនអំណោយផលផ្នែកសេដ្ឋកិច្ច។ The post PTT គ្រោងកាត់បន្ថយការចំណាយ ដោយសារបន្ទុកពន្ធរបស់ ត្រាំ appeared first on Kampuchea Thmey Daily.

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិថៃ PTT Plc គ្រោងទប់ទល់នឹងផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃតម្លៃប្រេងពិភពលោក ដោយការកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីបង្កើនប្រាក់ចំណេញ។

ក្រុមហ៊ុននឹងចេញវិធានការថ្មី ដែលរួមមានផែនការចំនួន ៣ ៖ «Axis» គឺការកាត់បន្ថយការចំណាយ, «D1» គឺការចែករំលែកធនធាននៅក្នុងក្រុមហ៊ុន PTT Group និងកាត់បន្ថយកាកសំណល់, និង «Mission X» ការជំរុញប្រាក់ចំណេញ។
ក្រោមផែនការ Axis ក្រុមហ៊ុន PTT នឹងរក្សាសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់នៅក្នុងដៃ ដោយកាត់បន្ថយការចំណាយចំនួន ១១ ប៊ីលានបាត/ឆ្នាំ ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចន្លោះឆ្នាំ ២០២៥-២០២៩។ នេះបើតាមប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន PTT លោក Kongkrapan Intarajang ។

ក្រោមផែនការ D1 ក្រុមហ៊ុនគ្រោងនឹងធ្វើសមាហរណកម្មទ្រព្យសម្បត្តិរូបវន្ត ក៏ដូចជាធនធានមនុស្ស ដើម្បីកាត់បន្ថយការចំណាយចំនួន ៣ ប៊ីលានបាត/ឆ្នាំ។ ចំណែកឯក្រុមហ៊ុន
លោក Kongkrapan បាននិយាយថា ចំពោះផែការ Mission X ក្រុមហ៊ុន PTT នឹងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីក្រុមហ៊ុនរបស់ខ្លួនទាំងអស់ដល់ ៣០ ប៊ីលានដុល្លារ ចន្លោះឆ្នាំ ២០២៥-២០២៧។
បើតាមអ្នកជំនាញ គោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើឱ្យតម្រូវការប្រេងចុះខ្សោយដោយសារតែភាពមិនអំណោយផលផ្នែកសេដ្ឋកិច្ច។ នេះអាចនឹងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនប្រេង និងចម្រាញ់ប្រេង៕
The post PTT គ្រោងកាត់បន្ថយការចំណាយ ដោយសារបន្ទុកពន្ធរបស់ ត្រាំ appeared first on Kampuchea Thmey Daily.