Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

វីរបុរស Manchester United លោក Paul Scholes បានបង្ហាញការជ្រើសរើសយ៉ាងភ្ញាក់ផ្អើល ដោយបានចុចឈ្មោះ Kylian Mbappe ជាខ្សែប្រយុទ្ធល្អបំផុតបច្ចុប្បន្ន ចំណែក... The post Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ appeared first on Kampuchea Thmey Daily.

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

វីរបុរស Manchester United លោក Paul Scholes បានបង្ហាញការជ្រើសរើសយ៉ាងភ្ញាក់ផ្អើល ដោយបានចុចឈ្មោះ Kylian Mbappe ជាខ្សែប្រយុទ្ធល្អបំផុតបច្ចុប្បន្ន។ ចំណែក Lionel Messi ជាខ្សែប្រយុទ្ធល្អបំផុតគ្រប់សម័យកាល។

លោក Paul Scholes

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយ The Overlap លោក Scholes ត្រូវបានគេឱ្យជ្រើសរើសខ្សែប្រយុទ្ធល្អបំផុតគ្រប់សម័យកាល និងខ្សែប្រយុទ្ធកំពុងល្អបំផុតនាពេលបច្ចុប្បន្ន ហើយភ្លាមនោះលោកបានឆ្លើយដោយមិនស្ទាក់ស្ទើរថា៖ «ខ្សែប្រយុទ្ធល្អគ្រប់សម័យកាល គឺ Lionel Messi ខណៈ​ខ្សែប្រយុទ្ធល្អបំផុតបច្ចុប្បន្ន គឺ Kylian Mbappe»។

ការជ្រើសរើស Lionel Messi ជាខ្សែប្រយុទ្ធល្អបំផុតគ្រប់សម័យកាល អាចថាជារឿងភ្ញាក់ផ្អើលដែរ ដោយសារវីរបុរស Barcelona រូបនេះ លេងក្នុងតួនាទីដើម ជាខ្សែប្រយុទ្ធស្លាបស្តាំ។ ទោះបីជាយ៉ាងណា នៅក្នុងអាជីព គាត់បានស៊ុតបញ្ចូលទីសឹងតែច្រើនជាងខ្សែប្រយុទ្ធចំនួន​ទៅទៀត ពោលគឺដល់ទៅ ៨៥៨ គ្រាប់។

Lionel Messi

ចំណែកការជ្រើសរើស Kylian Mbappe ជាខ្សែប្រយុទ្ធល្អបំផុតបច្ចុប្បន្នវិញ អាចថាមិនមែនជារឿងភ្ញាក់ផ្អើលប៉ុន្មានទេ ដោយសារបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះ កំពុងបង្ហាញសមត្ថភាពបានយ៉ាងល្អជាមួយក្រុម Real Madrid ក្នុងនាមជាខ្សែប្រយុទ្ធម្ចាស់អាវលេខ ៩។ ថ្មីៗនេះ រូបគេទើបតែបានបំបែកកំណត់ត្រារបស់វីរបុរស Cristiano Ronaldo ដោយបានស៊ុតបញ្ចូលទីចំនួន ៣៣ គ្រាប់ក្នុងរដូវកាលដំបូង៕

Kylian Mbappe

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

The post Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ appeared first on Kampuchea Thmey Daily.