MGI ត្រូវគេចាត់ទុកជាកម្មវិធីផ្ទុករឿងអាស្រូវប្រចាំឆ្នាំ២០២៤ តាំ​ងពីផ្ដើម រហូតបញ្ចប់

តាំងពីចាប់ផ្តើមការប្រកួត MGI បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើន។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រដូវ​កាល​មួយ... The post MGI ត្រូវគេចាត់ទុកជាកម្មវិធីផ្ទុករឿងអាស្រូវប្រចាំឆ្នាំ២០២៤ តាំ​ងពីផ្ដើម រហូតបញ្ចប់ appeared first on Kampuchea Thmey Daily.

MGI ត្រូវគេចាត់ទុកជាកម្មវិធីផ្ទុករឿងអាស្រូវប្រចាំឆ្នាំ២០២៤ តាំ​ងពីផ្ដើម រហូតបញ្ចប់

វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International 2024 បានធ្វើឡើងនៅល្ងាចថ្ងៃទី ២៥ ខែតុលា ជាមួយនឹងជ័យលាភីរបស់តារាស្រីឥណ្ឌា Rachel Gupta ។ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​ហ្វីលីពីន ​លេខ​២ជា​របស់​មី​យ៉ាន់​ម៉ា ​លេខ​៣ជា​របស់​ប្រទេស​បារាំង និង​ចំណាត់ថ្នាក់​លេខ​៤ ជា​របស់​ប្រេ​ស៊ី​ល ។ នេះត្រូវបានចាត់ទុកថាជាលទ្ធផលសមហេតុផល ដែលគាំទ្រដោយទស្សនិកជនភាគច្រើន។

ទោះ​បី​ជា​យ៉ាង​ណា តាំងពីចាប់ផ្តើមការប្រកួត MGI បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើន។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រដូវ​កាល​មួយ ដែល​មិន​មាន​ស្ថិរភាព​និងមានភាពរញ៉េរញៃខ្លាំងប្រចាំឆ្នាំ២០២៤។

លទ្ធផលគឺសក្តិសម

ដោយមិនអើពើនឹងភាពចម្រូងចម្រាសជាច្រើន លទ្ធផល MGI ទទួលបានប្រជាប្រិយភាពពីទស្សនិកជនភាគច្រើន។ ទោះ​ជួប​បញ្ហា​មិន​ឈប់​ឈរ​ក៏​លោកណា​វ៉ា​ត់ ត្រូវ​គេ​ប្រាប់​ថា​ តែង​តែ​ជ្រើសរើស​រាជិនី​សម្រស់​ឲ្យបាន​ត្រឹមត្រូវ ។

បរកញ្ញាឥណ្ឌា – Rachel Gupta ត្រូវបានបញ្ចេញមតិដោយជឿជាក់ ដោយគ្មានពាក្យចម្រូងចម្រាស។ Rachel Gupta មានអាយុ ២០ ឆ្នាំ កម្ពស់ ១ម៉ែត្រ​​ និង៧៨ សង់ទីម៉ែត្រ ជាតារាម៉ូដែល និងជាតារាសម្តែង។ Rachel បានបង្កើតសាលាកែសម្ផស្ស និងហាងកែសម្ផស្ស។ នាងស្រឡាញ់សត្វ និងជាអ្នកបួស ហើយក៏បានចូលរួមក្នុងកម្មវិធី Miss Super Talent of the World ឆ្នាម២០២២​​​ ដោយគ្រងមកុដជាអ្នកឈ្នះកំពូលថែមទៀត។

ពាន​រង្វាន់​រង​ក៏​ត្រូវ​បាន​កំណត់​ថា ​នឹង​ត្រូវ​ប្រគល់​ជូន​មនុស្ស​ដែល​ត្រូវ​ដែរ។ សម្រស់​ហ្វីលីពីន មីយ៉ាន់ម៉ា បារាំង និង​ប្រេស៊ីល ជា​បេក្ខនារី​ដែល​លេចធ្លោ​តាំង​ពី​ដើម​មក​ក្នុង​ការ​ប្រលង​ទាំង​សម្រស់ និង​ជំនាញ។ កំពូលទាំង១០ និងកំពូលទាំង ២០​បានទទួលការអត្ថាធិប្បាយដ៏សក្ដិសមដោយមិនចាំបាច់ពិភាក្សាច្រើន។ លើសពីនេះ ការវិនិយោគលើឆាកអាជីព សំឡេង និងពន្លឺ បង្កើតជាចំណុចលេចធ្លោដ៏កម្រនៃរដូវកាលឆ្នាំនេះ។

នៅវគ្គផ្ដាច់ព្រ័ត្រមិនមានចៅក្រមទេ

លទ្ធផល​ចុងក្រោយ​គឺ​ជ្រើសរើស​ទាំងស្រុង​ដោយ​លោកណា​វ៉ាត់​​ដោយលោកថា  «ស្ថាប័នរបស់យើងមិនជ្រើសរើសនារីសម្រស់តាមគណៈវិនិច្ឆ័យទេ។ ខ្ញុំមិនទុកចិត្តពួកគេទេ ព្រោះពួកគេគ្រាន់តែឃើញស្រីៗពីរបីម៉ោងនៅលើឆាក។ យើងជ្រើសរើសតាមគំនិតរបស់បុគ្គលិកនៅក្នុងស្ថាប័ន និងអ្នកអមដំណើរ​ បេក្ខនារី​ទូទាំង​ប្រទេស ខ្ញុំ​ត្រូវ​តែ​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ក្នុង​ការ​ស្វែង​រក​រាជិនី​សម្រស់​ដែល​មាន​សមត្ថភាព​ ដើម្បី​ជួយ​រក​ប្រាក់»។

ការ​លើក​ឡើង​របស់​លោកនាពេលនោះ ក៏បានបង្ក​ភាព​ចម្រូងចម្រាស​លើ​វេទិកា​សម្រស់។ ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែលគាំទ្រហើយនិយាយថា ចៅក្រមមិនអាចធ្វើការសម្រេចចិត្តត្រឹមត្រូវ លើលទ្ធផលចុងក្រោយបានទេ។

រដូវកាលគឺពោរពេញទៅដោយភាពមិនប្រាកដប្រជា

ចាប់តាំងពីថ្ងៃដំបូងមក MGI បានជួបប្រទះបញ្ហាជាច្រើន។ រហូត​មក​ដល់​យប់​ចុង​ក្រោយ​នេះ ការ​ប្រកួត​នៅ​តែ​ជួប​ប្រទះ​នឹង​ភាព​ចម្រូងចម្រាស​ជា​ច្រើន​។ តាមពិតទៅចាប់តាំងពីវគ្គដំបូង កម្មវិធីគ្រោង​នឹង​រៀបចំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ យ៉ាង​ណា​ក៏​ដោយ ដោយសារ​ស្ថានការណ៍​មិន​ស្ថិតស្ថេរ លោក ណាវ៉ាត់សម្រេច​ប្តូរ​ទីតាំង​ធ្វើ​ម្ចាស់ផ្ទះ​មក​កម្ពុជា និង​ថៃ។

ក្នុង​ពេល​រៀបចំ​នៅ​កម្ពុជា លោកណាវ៉ាត់ ស្រាប់តែមាន​ជម្លោះ​ជាមួយ​ក្រុម Miss Grand Cambodia។ បន្ទាប់​ពី​ជម្លោះ​មិន​អាច​ដោះស្រាយ​បាន​ជា​ច្រើន លោកបាន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ដោយ​បាន​ដក​សិទ្ធិ​ម្ចាស់​ផ្ទះ​របស់​កម្ពុជា។ បន្ទាប់មក ភាគីកម្ពុជា និងលោកណាវ៉ាត់ ទាំងពីរបានធ្វើសន្និសីទសារព័ត៌មាន បរិហារគ្នាទៅវិញទៅមក ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះភាគីទាំងសងខាង។

ការផ្លាស់ប្តូរទីកន្លែងភ្លាមៗបានប៉ះពាល់ដល់បេក្ខនារីជាច្រើន ដែលធ្វើឲ្យសម្រស់មួយចំនួនសម្រេចចិត្តមិនទៅប្រកួតលើឆាកអន្តរជាតិ។ តំណាង​ប្រទេស​កូស្តារីកា, កម្ពុជា និង​ហុងកុង បាន​ចាកចេញ​ពី​ការ​ប្រកួត​ម្តង​ហើយ​ម្តង​ទៀត។

ក្រោយមក សម្រស់អ៊ុយក្រែន – Kateryna Bilyk បានប្រកាសថា នាងនឹងឈប់ពីការប្រកួត ហើយបានសរសេរសំបុត្រនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង បរិហារអ្នករៀបចំកម្មវិធី។ នាង​បាន​និយាយ​ថា នាង​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​កម្មវិធី Miss Grand International ព្រោះ​ការ​ប្រលង​នេះ​បាន​ធ្វើ​ឲ្យខូច​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

Kateryna Bilyk ក៏​បាន​ប្រកាស​ពី​ឆន្ទៈ​របស់​នាង​ ក្នុង​ការ​បន្ត​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​ឧប្បត្តិហេតុ​ដ៏ចម្រូងចម្រាស​ជាមួយ​អ្នក​រៀបចំ​កម្មវិធី Miss Grand International។

ការភ្ញាក់ផ្អើលខ្លាំងបំផុតគឺឧបទ្ទវហេតុនៅពេលដែល លោក Htoo Ant Lwin ជានាយកជាតិ Miss Grand Myanmar បានដកមកុដចំណាត់ថ្នាក់លេខ២ របស់ Thae Su Nyein ហើយបានបញ្ជូននាងទៅកាន់ប្រទេសកំណើតបិញភ្លាមៗ បន្ទាប់ពីការប្រកួតចុងក្រោយ Miss Grand International 2024 កាលពីល្ងាចថ្ងៃទី ២៥ ខែតុលា។

នាយក​ថ្នាក់​ជាតិ​នៃ​កម្មវិធី MGM ក៏​បានចោទ​លោក Nawat ថា​មិន​យុត្តិធម៌។ ធ្ងន់ធ្ងរជាងនេះទៅទៀត បុគ្គលម្នាក់នេះក៏បានទម្លាយថា លោក ណាវ៉ាត់ បានទារប្រាក់ចំនួន ២៥,០០០ ដុល្លារអាមេរិក ដើម្បីប្តូរនឹង​មកុដ។ ភាគីមីយ៉ាន់ម៉ាជឿថា លោក Nawat អយុត្តិធម៌ ហើយការប្រលងមិនមានសន្តិភាព និងមិនអាចទប់ស្កាត់សង្គ្រាមបានទេ។ Lwin បញ្ជាក់​ថា ការ​ប្រកួត​គឺ​មាន​គោល​បំណង​តែ​លើ​សកម្មភាព​អាជីវកម្ម​ប៉ុណ្ណោះ។

យ៉ាងណាមិញ ទោះជាបច្ចុប្បន្ន លោកណាវ៉ាត់បាន​​ព្យាយាមបកស្រាយចេញពី​ការ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ប្រទេស​មីយ៉ាន់ម៉ាក្ដី។ ប៉ុន្តែមហាជនជាច្រើនជឿថា ទោះបីលោកខំនិយាយបកស្រាយយ៉ាងណា ក៏កេរ្តិ៍ឈ្មោះការប្រកួតរបស់លោកនៅតែធ្លាក់ចុះ ព្រោះវាជាប់ទាក់ទងនឹងសំឡេងខ្លាំងពេកពីបណ្ដាប្រទេសជាច្រើនដែលលោកមានវិវាទ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖MGI ប្រកាសដក​​​តំណែងបវរកញ្ញាមីយ៉ាន់ម៉ាជាប់លំដាប់រងលេខ២ ជា​ផ្លូវ​ការហើយ

The post MGI ត្រូវគេចាត់ទុកជាកម្មវិធីផ្ទុករឿងអាស្រូវប្រចាំឆ្នាំ២០២៤ តាំ​ងពីផ្ដើម រហូតបញ្ចប់ appeared first on Kampuchea Thmey Daily.