Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង
តាមសេចក្តីរាយការណ៍របស់ Bloomberg កាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤, ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន នឹងជួយរឿងពីរយ៉ាងទៀតចំពោះអ៊ុយក្រែន... The post Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង appeared first on Kampuchea Thmey Daily.
តាមសេចក្តីរាយការណ៍របស់ Bloomberg កាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤, ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន នឹងជួយរឿងពីរយ៉ាងទៀតចំពោះអ៊ុយក្រែន មុនពេលលោកអស់អំណាច ដោយរឿងទីមួយនោះគឺ ផ្តល់សព្វាវុធដល់ទីក្រុងកៀវឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន និងរឿងទី២គឺ ជួយឲ្យអ៊ុយក្រែន ចូលក្នុងអង្គការណាតូ។
ប្រភពខាងលើបានឲ្យដឹងថា រដ្ឋបាលលោក បៃដិន នឹងសម្រុកបញ្ជូនអាវុធទៅឲ្យកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ប៉ុន្តែទាំងនោះ គ្រាន់តែជាសព្វាវុធដែលនៅសេសសល់ក្នុងឃ្លាំងរបស់មន្ទីរបញ្ចកោណប៉ុណ្ណោះ ដូច្នេះវាមិនច្រើនណាស់ណាពេកទេ។
ម្យ៉ាងទៀត លោក បៃដិន នឹងប្រកូកប្រកាសឲ្យសមាជិកណាតូទាំងឡាយ ជួយគាំទ្រអ៊ុយក្រែន ឲ្យបានចូលរួមក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះផង ប៉ុន្តែរឿងទី២នេះ ប្រហែលជាទៅមិនរួចទេ ព្រោះមានសមាជិកណាតូមួយចំនួន បានប្រឆាំងបំណងនេះរួចមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះមិនទាន់មានការអះអាងពីសំណាក់សហរដ្ឋអាមេរិកទេ។
ជុំវិញបញ្ហានេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទើបព្រមានថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។
ក្នុងសុន្ទរកថាចេញពីវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤ មេដឹកនាំវិមានក្រឹមឡាំងរូបនេះនិយាយថា «យើងនឹងកំណត់គោលដៅ នៅពេលយើងធ្វើតេស្តប្រព័ន្ធមីស៊ីលថ្មីបំផុតបន្ថែមទៀត។ នេះគឺដោយសារតែមានការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ីមិនចេះឈប់។ យើងជឿជាក់ថា យើងមានសិទ្ធិប្រើប្រាស់អាវុធប្រឆាំងទីតាំងយោធានៃប្រទេសទាំងឡាយណា ដែលអនុញ្ញាតឲ្យប្រើអាវុធរបស់ពួកគេប្រឆាំងនឹងទីតាំងរបស់យើង»។
ស្របពេលជាមួយគ្នានោះ លោកពូទីន បានចង្អុលចំឈ្មោះថា គឺសហរដ្ឋអាមេរិក ដែលជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelensky៖ អ៊ុយក្រែន រៀបចំអភិវឌ្ឍខែលការពារ ដើម្បីទប់ទល់មីស៊ីលប្រភេទថ្មីរបស់រុស្ស៊ី
The post Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង appeared first on Kampuchea Thmey Daily.