១០ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្ម ផ្តល់សេវាជូនពលរដ្ឋជាង ១ម៉ឺនសេវាទៀត នៅទូទាំងប្រទេស
ភ្នំពេញ ៖ ការងារផ្តល់សេវា អត្តសញ្ញាណកម្ម បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋ និងព្រះសង្ឃជាច្រើនអង្គ/នាក់ជាប្រក្រតី និងប្រកបដោយការ យកចិត្តទុកដាក់ពីមន្រ្តីដែលបម្រើសេវានៅតាមបណ្ដាមូលដ្ឋានក្នុងរាជធានី ខេត្ត។ ជាក់ស្ដែងក្នុងរយៈពេល ១០ថ្ងៃមកនេះ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវាជូនពលរដ្ឋជាង១ម៉ឺនសេវា ដោយសេវាទាំងនោះជាអាទិ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាង៩ពាន់សេវា សេវាលិខិតឆ្លងដែនជាង៥ពាន់ក្បាល និងលិខិតធ្វើដំណើរជាង១ពាន់ក្បាល។ នេះបើតាមរបាយការណ៍ ស្ដីពីការងារអត្តសញ្ញាណកម្ម។ សូមបញ្ជាក់ថា សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផ្តល់នៅទីតាំងរួមមាន នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផ្សារទំនើបអ៊ីអន២ និង ផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) ក្នុងនោះក៏ធ្វើនៅតាមបណ្ដា ប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋ អាចទៅស្នើសុំបាន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ៕

ភ្នំពេញ ៖ ការងារផ្តល់សេវា អត្តសញ្ញាណកម្ម បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋ និងព្រះសង្ឃជាច្រើនអង្គ/នាក់ជាប្រក្រតី និងប្រកបដោយការ យកចិត្តទុកដាក់ពីមន្រ្តីដែលបម្រើសេវានៅតាមបណ្ដាមូលដ្ឋានក្នុងរាជធានី ខេត្ត។
ជាក់ស្ដែងក្នុងរយៈពេល ១០ថ្ងៃមកនេះ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវាជូនពលរដ្ឋជាង១ម៉ឺនសេវា ដោយសេវាទាំងនោះជាអាទិ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាង៩ពាន់សេវា សេវាលិខិតឆ្លងដែនជាង៥ពាន់ក្បាល និងលិខិតធ្វើដំណើរជាង១ពាន់ក្បាល។ នេះបើតាមរបាយការណ៍ ស្ដីពីការងារអត្តសញ្ញាណកម្ម។
សូមបញ្ជាក់ថា សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផ្តល់នៅទីតាំងរួមមាន នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផ្សារទំនើបអ៊ីអន២ និង ផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) ក្នុងនោះក៏ធ្វើនៅតាមបណ្ដា ប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋ អាចទៅស្នើសុំបាន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ៕