អាល្លឺម៉ង់ ថ្កោលទោសការយកពន្ធ ដោយអំពាវនាវឲ្យមានទំនាក់ទំនងសេដ្ឋកិច្ច កាន់តែរឹងមាំជាមួយចិន
ប៊ែរឡាំង៖ លោក Hubert Aiwanger អនុរដ្ឋមន្ត្រីនៃរដ្ឋ Bavaria របស់អាល្លឺម៉ង់បានព្រមាននៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងពន្ធដាក់ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក អាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងបង្កហានិភ័យធ្ងន់ធ្ងរដល់វិស័យផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ស្ថានីយ ផ្លាស់ប្តូរថ្មរបស់ក្រុមហ៊ុនផលិតរថយន្ត NIO របស់ចិននៅ Zusmarshausen ជិតទីក្រុងមុយនិក លោក Aiwanger បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើច្បាប់ និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិន។ តាមទស្សនៈរបស់ទីក្រុងបាវ៉ារៀ លោកបានលើកឡើងថា ពន្ធគយ ក៏ដូចជាការដាក់ទណ្ឌកម្ម មិនថាដាក់ដោយសហភាពអឺរ៉ុបលើប្រទេសចិន ឬដោយសហរដ្ឋអាមេរិកលើប្រទេសចិន គឺជាការយកឈ្នះខ្លួនឯង។ លោកបានកត់សម្គាល់ថា “របាំងពាណិជ្ជកម្មមានតែការនាំឱ្យមានការសងសឹក និងប៉ះពាល់ដល់សេដ្ឋកិច្ចប៉ុណ្ណោះ”។ អ្វីដែលអាជីវកម្ម និងពលរដ្ឋរបស់យើងត្រូវការ គឺកិច្ចសហប្រតិបត្តិការអន្តរជាតិបើកចំហ យុត្តិធម៌ និងស្ថិរភាព។ ក

ប៊ែរឡាំង៖ លោក Hubert Aiwanger អនុរដ្ឋមន្ត្រីនៃរដ្ឋ Bavaria របស់អាល្លឺម៉ង់បានព្រមាននៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងពន្ធដាក់ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក អាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងបង្កហានិភ័យធ្ងន់ធ្ងរដល់វិស័យផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ស្ថានីយ ផ្លាស់ប្តូរថ្មរបស់ក្រុមហ៊ុនផលិតរថយន្ត NIO របស់ចិននៅ Zusmarshausen ជិតទីក្រុងមុយនិក លោក Aiwanger បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើច្បាប់ និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិន។
តាមទស្សនៈរបស់ទីក្រុងបាវ៉ារៀ លោកបានលើកឡើងថា ពន្ធគយ ក៏ដូចជាការដាក់ទណ្ឌកម្ម មិនថាដាក់ដោយសហភាពអឺរ៉ុបលើប្រទេសចិន ឬដោយសហរដ្ឋអាមេរិកលើប្រទេសចិន គឺជាការយកឈ្នះខ្លួនឯង។ លោកបានកត់សម្គាល់ថា “របាំងពាណិជ្ជកម្មមានតែការនាំឱ្យមានការសងសឹក និងប៉ះពាល់ដល់សេដ្ឋកិច្ចប៉ុណ្ណោះ”។ អ្វីដែលអាជីវកម្ម និងពលរដ្ឋរបស់យើងត្រូវការ គឺកិច្ចសហប្រតិបត្តិការអន្តរជាតិបើកចំហ យុត្តិធម៌ និងស្ថិរភាព។
ការអត្ថាធិប្បាយរបស់លោក កើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាឡឺម៉ង់លើផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការដាក់ឱ្យប្រើប្រាស់ពន្ធថ្មី ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកដូចជា BMW ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Bavaria ដែលពឹងផ្អែកខ្លាំងលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងបណ្តាញផលិតកម្មអន្តរជាតិ។
ក្រុមហ៊ុនផលិតដែលជំរុញការនាំចេញរបស់ប្រទេសអាល្លឺម៉ង់ ដែលភាគច្រើននៃសមាសធាតុប្រភពមកពីប្រទេសមួយ ប្រមូលផ្តុំនៅក្នុងប្រទេសមួយផ្សេងទៀត និងលក់ទៅឱ្យប្រទេសទីបី ប្រឈមមុខនឹងឧបសគ្គពាណិជ្ជកម្មដែលកើនឡើង។ ពន្ធដែលបានដាក់ក្នុងដំណាក់កាលជាច្រើន ចាប់ពីការនាំចូលទំនិញរបស់ចិនដល់ការនាំចេញទៅសហរដ្ឋអាមេរិក បង្កើតបរិយាកាសអរិភាពសម្រាប់ក្រុមហ៊ុនដែលរួមបញ្ចូលគ្នាជាសកល។
លោក Aiwanger បានជំរុញឱ្យប្រទេសសេដ្ឋកិច្ចធំៗ ដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈការសន្ទនានិងកិច្ចសហប្រតិបត្តិការ។ លោកបានបន្តថា «ផ្លូវដ៏ល្អបំផុតឆ្ពោះទៅមុខ គឺការធ្វើការឆ្ពោះទៅកាន់ទីផ្សារពិភពលោកដោយមានពន្ធតិចតួចបំផុត និងច្បាប់ប្រកួតប្រជែងដោយយុត្តិធម៌»៕
ប្រែសម្រួល ឈូក បូរ៉ា