រថយន្តម៊ែកស៊ឺដេសមួយគ្រឿង បើកសុខៗឆ្លងចរន្តឆេះខូចខាតទាំងស្រុង
រថយន្តម៊ែកស៊ឺដេស GL320 មួយគ្រឿងបើកបរដោយ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងមិត្តភក្តិ ខណៈកំពុងធ្វើដំណើរសុខៗ The post រថយន្តម៊ែកស៊ឺដេសមួយគ្រឿង បើកសុខៗឆ្លងចរន្តឆេះខូចខាតទាំងស្រុង appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ រថយន្តម៊ែកស៊ឺដេស GL320 មួយគ្រឿងបើកបរដោយ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងមិត្តភក្តិ ខណៈកំពុងធ្វើដំណើរសុខៗ ស្រាប់តែហុយផ្សែងចេញពីក្នុងរថយន្តបង្កជាអណ្តាតភ្លើងឆាបឆេះ ផ្អើលប្រជាពលរដ្ឋហៅរថយន្ត ពន្លត់អគ្គិភ័យមកបាញ់ពន្លត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៥ វិថីណតប្រ៊ីតដ៍ (1019) ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បាននិយាយថា គេឃើញ រថយន្តម៊ែកស៊ឺដេស GL 320 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-7774 បុរសជនជាតិ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ វិថីណតប្រ៊ីតដ៍ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានផ្សែងហុយ ចេញពីក្នុងរថយន្ត។ ប្រភពបានបន្តថា ភ្លាមៗ បុរសជនជាតិ២នាក់នោះ បានចុះពីលើរថយន្តដើម្បីរកមើល ស្រាប់តែផ្សែងបានបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពី ដំបូលរថយន្តផ្នែកខាងក្រោយតែម្តង។

បន្ទាប់ពីមានភ្លើងឆេះរថយន្តបែបនេះ ប្រជាពលរដ្ឋបានទូរសព្ទសុំអន្តរាគមន៍ពីសមត្ថកិច្ច ភ្លាមៗ ហើយរថយន្តប្រចាំការនៅគោលដៅសាលាខណ្ឌសែនសុខ ក៏បានចេញមកបាញ់ពន្លត់តែទោះជាយ៉ាងណារថយន្តខាងលើបានឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។

សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នេះពុំបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។គ្រាន់តែខូចខាតរថយន្តខាងលើទាំងស្រុង និងប្រើប្រាស់រថយន្តបាញ់ទឹកពន្លត់មួយគ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ច បានត្រួតពិនិត្យរថយន្តនៅនឹងកន្លែង និងនាំបុរសជនជាតិចិនម្នាក់ ដែលគាត់មកអះអាងថា ជារថយន្តរបស់គាត់ទៅសួរនាំនៅប៉ុស្តិ៍នគរបាល៕
ដោយ ៖ សំណាង






The post រថយន្តម៊ែកស៊ឺដេសមួយគ្រឿង បើកសុខៗឆ្លងចរន្តឆេះខូចខាតទាំងស្រុង appeared first on Kampuchea Thmey Daily.