​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

អាមេរិកបានធ្វើការវាយប្រហារតាមអាកាសលើប្រទេសយេម៉ែនក្នុងបំណងកាត់ផ្តាច់ប្រភពប្រេង និងប្រាក់ចំណូលរបស់ក្រុមហ៊ូធី... The post ​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​ appeared first on Kampuchea Thmey Daily.

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

អាមេរិកបានវាយប្រហារតាមអាកាសលើប្រទេសយេម៉ែនក្នុងបំណងកាត់ផ្តាច់ប្រភពប្រេង និងប្រាក់ចំណូលរបស់ក្រុមហ៊ូធី ខណៈការវាយប្រហារនេះធ្វើឲ្យមនុស្ស៣៨នាក់ស្លាប់ និង១០២នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ខែមេសានេះ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ថ្ងៃនេះ កងកម្លាំង​សហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីលុបបំបាត់ប្រភពប្រេងឥន្ធនៈសម្រាប់ពួកភេរវករហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់។ គោល​បំណង​នៃ​ការ​វាយ​ប្រហារ​ទាំង​នេះ​គឺ​ដើម្បី​បង្ខូច​ប្រភព​សេដ្ឋកិច្ច​​របស់​ក្រុមហ៊ូធី»។

តាមទីភ្នាក់ងារព័ត៌មានរបស់ Al Jazeera ដែលរាយការណ៍ពីរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានវាយប្រហារលើតំបន់ផ្សេងៗគ្នាជាច្រើន តែភាគច្រើននៅជុំវិញទីតាំងកំពង់ផែ។

ការវាយប្រហារនេះបានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយនៅទូទាំងប្រទេសយេម៉ែនដោយសារតែការស្លាប់របស់ជនស៊ីវិល និងការប៉ះពាល់ដល់កំពង់ផែ Ras Isa ខណៈប្រហែល ៧០ភាគរយនៃការនាំចូលរបស់យេម៉ែន និង ៨០ ភាគរយនៃជំនួយមនុស្សធម៌របស់ប្រទេសក៏ឆ្លងកាត់កំពង់ផែនេះដែរ។

(រូបភាព៖ EPA)

គួរបញ្ជាក់ថាការវាយប្រហាររបស់អាមេរិក គឺជាការវាយប្រហារដ៏សាហាវបំផុតមួយ ចាប់តាំងពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមហ៊ូធី។ វាគឺជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump ចូលកាន់តំណែងកាលពីខែមករា។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០៣មកក្រុមហ៊ូធីបានបើកការវាយប្រហារច្រើនជាង ១០០លើកលើនាវាអាមេរិកនៅសមុទ្រក្រហមដែលពួកគេនិយាយថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលជាយុទ្ធនាការឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ ទោះយ៉ាងណាទីក្រុងវ៉ាស៊ីនតោនបានព្រមានក្រុមហ៊ូធីថាការវាយប្រហារនឹងបន្តរហូតដល់ក្រុមនេះបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម៕

អត្ថបទ៖ ប៊ុន សុភាព

The post ​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​ appeared first on Kampuchea Thmey Daily.