អាជ្ញាធរ​ស្រុក​មណ្ឌលសីមា ​ពង្រឹង​សណ្តាប់ធ្នាប់​​ផ្លូវសាធារណៈឡើង​វិញ ក្រោយ​​ឃើញ​មាន​ភាព​ខុស​ប្រក្រតី​

អាជ្ញាធរ​សមត្ថកិច្ចស្រុកមណ្ឌលសីមា បាន​ផ្តើម​ពង្រឹង​ការ​ងារ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ​សាធារណ​ឡើងវិញ ក្រោយ​សង្កេត​ឃើញ​ថា The post អាជ្ញាធរ​ស្រុក​មណ្ឌលសីមា ​ពង្រឹង​សណ្តាប់ធ្នាប់​​ផ្លូវសាធារណៈឡើង​វិញ ក្រោយ​​ឃើញ​មាន​ភាព​ខុស​ប្រក្រតី​ appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​ស្រុក​មណ្ឌលសីមា ​ពង្រឹង​សណ្តាប់ធ្នាប់​​ផ្លូវសាធារណៈឡើង​វិញ ក្រោយ​​ឃើញ​មាន​ភាព​ខុស​ប្រក្រតី​

កោះកុង ៖ អាជ្ញាធរ​សមត្ថកិច្ចស្រុកមណ្ឌលសីមា បាន​ផ្តើម​ពង្រឹង​ការ​ងារ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ​សាធារណ​ឡើងវិញ ក្រោយ​សង្កេត​ឃើញ​ថា​ មាន​ការ​រំលោភ​បំពាន​គ្មាន​សណ្តាប់ធ្នាប់ និង​សោភ័ណ្ឌភាព។ មិនត្រឹមតែប៉ុណ្ណោះទេ អាជ្ញាធរទុកពេល៧ថ្ងៃទៀតដល់ក្រុមហ៊ុន ពលរដ្ឋ និងអាជីវករ ដើម្បីស្មោះចិត្តរៀបចំដោយខ្លួនឯង។

លោក សុខ ភិរម្យ អភិបាល​ស្រុក​មណ្ឌល​សីមា បានឱ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ តាមរយៈ​លិខិត​មួយ​ច្បាប់​របស់​ខ្លួ​នបាន​ជូនដំណឹងដល់អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋ អាជីវករ និង​ម្ចាស់​តូប​លក់​ដូរ​គ្រប់​ប្រភេទ​ដែល​ប្រើប្រាស់​ហើយ​តាមដងផ្លូវសាធារណៈគ្មានសោភ័ណ្ឌភាពសណ្តាប់ធ្នាប់ បន្ទាប់​ពី​សង្កេត​ឃើញ​ថា ចូល​រូម​អនុវត្ត​នៅ​មាន​កម្រិតតិចតួច។

លោកអភិបាលស្រុក ក៏បានវាយតម្លៃដែរថា កន្លងមកអាជ្ញាធរពាក់ព័ន្ធរបស់លោក គឺបានចុះអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ រៀបចំរុះរើ លើកទុកដាក់របស់របរ សម្ភារៈ និងទំនិញផ្សេងៗដែលដាក់នៅលើចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឱ្យបានល្អប្រសើរ ដោយត្រូវរក្សាទុកផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋដូចដែលច្បាប់បានកំណត់។

ហើយ​ហាមប្រាមមិនត្រូវបន្តបំពានទៀតឡើយ ដើម្បីឱ្យអាជ្ញាធររៀបចំផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើងវិញឱ្យបានទូលាយ មានសោភ័ណ្ឌភាពស្អាត មានសុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់អ្នកថ្មើរជើង និងអ្នកទេសចរជាតិ-អន្តរជាតិ។

ប៉ុន្តែសម្រាប់ពេលនេះរដ្ឋបាលស្រុកមណ្ឌលសីមា នឹងមិនលើកលែងឡើយ ដោយកំណត់រយៈពេលចំនួន៧ថ្ងៃចាប់ពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនឯកជន បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ ដើម្បីកែសម្រួល និងរៀបចំទីតាំងរបស់ខ្លួនឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពឡើងវិញ។

ប្រសិនបើមិនចូលរួមអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល រួមមាន៖ បិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារ រុះរើសំណង់ តូប នឹងមិនទទួលខុសត្រូវចំពោះរាល់ការខូចខាត ឬបាត់បង់ណាមួយឡើយ។ ក្នុងករណីចាំបាច់ត្រូវចាត់វិធានការ តាមនីតិវិធីច្បាប់ជាធរមាន។ ដូច្នេះអាជ្ញាធរជឿជាក់ថា តំណាងក្រុមហ៊ុនឯកជន ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ ត្រូវអនុវត្តដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post អាជ្ញាធរ​ស្រុក​មណ្ឌលសីមា ​ពង្រឹង​សណ្តាប់ធ្នាប់​​ផ្លូវសាធារណៈឡើង​វិញ ក្រោយ​​ឃើញ​មាន​ភាព​ខុស​ប្រក្រតី​ appeared first on Kampuchea Thmey Daily.