អឺរ៉ុប អនុម័តកញ្ចប់ថវិកាចំណាយសម្រាប់វិស័យការពារជាតិ ក្នុងទំហំកើនឡើងខ្ពស់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានអនុម័តផែនការចំណាយយោធាដ៏ធំមួយ ដើម្បីអាចប្រើប្រាស់លុយរាប់ពាន់លានអឺរ៉ូ ដើម្បីបង្កើតសមត្ថភាពការពារជាតិនៅក្នុងប្លុករបស់ខ្លួន។ គំនិតផ្តួចផ្តើមដែលត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់ នៅទីក្រុងប្រ៊ុសែលកាលពីថ្ងៃព្រហស្បតិ៍ ក៏មានគោលបំណងផ្តល់ជំនួយសម្រាប់អ៊ុយក្រែនផងដែរ បន្ទាប់ពីជំនួយយោធាអាមេរិកដល់ក្រុងគៀវត្រូវបានបញ្ឈប់។ នៅក្រោមផែនការដែលត្រូវបានគេហៅថា ReArm Europe ការចំណាយលើវិស័យការពារជាតិរបស់ប្លុកនេះនឹងត្រូវបានជំរុញរហូតដល់ ៨០០ពាន់លានអឺរ៉ូឬត្រូវជា ៨៤០ពាន់លានដុល្លារ ដែលជាទំហំទ្វេដងនៃការចំណាយលើវិស័យការពារជាតិសរុបរបស់ EU ក្នុងឆ្នាំ ២០២៤។ គួរឲ្យដឹងដែរថាផែនការផ្តួចផ្តើមនេះត្រូវបានបង្ហាញកាលពីដើមសប្តាហ៍នេះ ដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដែលបាននិយាយថាលោកស្រីនឹងបង្ហាញសំណើផ្លូវច្បាប់ចំនួនពីរក្នុងរយៈពេលខាងមុខឆាប់ៗនេះ។ គួរឲ្យដឹងដែរថាមេដឹកនាំសហភាពអឺរ៉ុបទាំង២៧ បានយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងថវិកា ដើម្បីអនុញ្ញាតឱ្យរដ្ឋជាសមាជិកបង្កើនការចំណាយលើផ្នែកយោធា ហើយពួកគេក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុបឱ្យរិះរកយន្តការថ្មី ដើម្បីជួយសម្រួលដល់ការចំណ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានអនុម័តផែនការចំណាយយោធាដ៏ធំមួយ ដើម្បីអាចប្រើប្រាស់លុយរាប់ពាន់លានអឺរ៉ូ ដើម្បីបង្កើតសមត្ថភាពការពារជាតិនៅក្នុងប្លុករបស់ខ្លួន។
គំនិតផ្តួចផ្តើមដែលត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់ នៅទីក្រុងប្រ៊ុសែលកាលពីថ្ងៃព្រហស្បតិ៍ ក៏មានគោលបំណងផ្តល់ជំនួយសម្រាប់អ៊ុយក្រែនផងដែរ បន្ទាប់ពីជំនួយយោធាអាមេរិកដល់ក្រុងគៀវត្រូវបានបញ្ឈប់។
នៅក្រោមផែនការដែលត្រូវបានគេហៅថា ReArm Europe ការចំណាយលើវិស័យការពារជាតិរបស់ប្លុកនេះនឹងត្រូវបានជំរុញរហូតដល់ ៨០០ពាន់លានអឺរ៉ូឬត្រូវជា ៨៤០ពាន់លានដុល្លារ ដែលជាទំហំទ្វេដងនៃការចំណាយលើវិស័យការពារជាតិសរុបរបស់ EU ក្នុងឆ្នាំ ២០២៤។
គួរឲ្យដឹងដែរថាផែនការផ្តួចផ្តើមនេះត្រូវបានបង្ហាញកាលពីដើមសប្តាហ៍នេះ ដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដែលបាននិយាយថាលោកស្រីនឹងបង្ហាញសំណើផ្លូវច្បាប់ចំនួនពីរក្នុងរយៈពេលខាងមុខឆាប់ៗនេះ។
គួរឲ្យដឹងដែរថាមេដឹកនាំសហភាពអឺរ៉ុបទាំង២៧ បានយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងថវិកា ដើម្បីអនុញ្ញាតឱ្យរដ្ឋជាសមាជិកបង្កើនការចំណាយលើផ្នែកយោធា ហើយពួកគេក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុបឱ្យរិះរកយន្តការថ្មី ដើម្បីជួយសម្រួលដល់ការចំណាយលើវិស័យការពារជាតិសំខាន់ៗ នៅកម្រិតជាតិនៅទូទាំងរដ្ឋសមាជិកទាំងអស់ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី