អាជ្ញាធរសម្រេចបិទការធ្វើចរាចរណ៍នៅមុខព្រះបរមរាជវាំងមួយព្រឹក នាថ្ងៃទី ៣០ តុលា ខាងមុខនេះ
អាជ្ញាធរសម្រេចបិទការធ្វើចរាចរណ៍នៅមុខព្រះបរមរាជវាំងមួយព្រឹក... The post អាជ្ញាធរសម្រេចបិទការធ្វើចរាចរណ៍នៅមុខព្រះបរមរាជវាំងមួយព្រឹក នាថ្ងៃទី ៣០ តុលា ខាងមុខនេះ appeared first on Kampuchea Thmey Daily.
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំប្រជាពលរដ្ឋពង្វាងចរាចរណ៍ចេញពីទីតាំងសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីមិទ្ទិញមហាជន នៃព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរម សិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺ ថ្ងៃទី ២៨ ទី ២៩ និងទី ៣០ ខែតុលា ឆ្នាំ ២០២៤ នៅព្រះបរមរាជវាំង និងសួនចន្ទឆាយ៉ា ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយឡែកនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៨ និង ០០ នាទី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីមិទ្ទិញមហាជន នៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង។ ដើម្បីឲ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ជុំវិញទីតាំងប្រារព្ធព្រះរាជពិធីខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរណ៍ ដោយអនុគ្រោះ៕
អត្ថបទ ៖ ស្រីរ័ត្ន
The post អាជ្ញាធរសម្រេចបិទការធ្វើចរាចរណ៍នៅមុខព្រះបរមរាជវាំងមួយព្រឹក នាថ្ងៃទី ៣០ តុលា ខាងមុខនេះ appeared first on Kampuchea Thmey Daily.